កូរ៉េខាងត្បូង ៖ Mina អតីតសមាជិកក្រុម AOA កំពុងរងការចោទប្រកាន់ថា បាននិយាយកុហក ដែលរូបនាងបាននៅក្នុងបន្ទប់សណ្ឋាគារ ព្រមទាំងបានជក់បារី ជាមួយនឹងមិត្តប្រុសថ្មីរបស់នាង។
នៅថ្ងៃទី ៦ ខែកញ្ញា នេះ Mina បានធ្វើការបង្ហោះរូបភាពនៅលើបណ្តាញសង្គម Instagram របស់នាង ជាមួយនឹងរូបភាពរបស់នាង និងមិត្តប្រុសថ្មីរបស់ខ្លួនដែលមិនមែនជាតារាល្បី នៅក្នុងបន្ទប់សណ្ឋាគារ។
ទោះយ៉ាងណា អ្នកនិយមលេងអ៊ីនធើណែត បានប្រទះឃើញថាMina បានកាន់បារីក្នុងដៃរបស់នាង នៅក្នុងបន្ទប់សណ្ឋាគារ អ្នកនិយមប្រើប្រាស់អ៊ីនធើណែតបានអះអាងថា សណ្ឋាគារនៅក្នុងរូបភាពនេះ គឺជាអគារមិនអនុញ្ញាតឲ្យជក់បារីដែលមានកន្លែងជក់បារី នៅខាងក្រៅអាគារឯណោះ។
ក្នុងនោះ Mina បានបដិសេធថា នាងមិននៅក្នុងបន្ទប់មិនជក់បារីទេ ប៉ុន្តែនាងបានលុបរូបភាពនោះចោល ព្រោះនាងប្រឈមនឹងការរិះគន់ជាច្រើន ដែលមតិយោបល់ខ្លះ បាននិយាយថា អ្នកដឹងដោយរបៀបណាថា នាងកំពុងស្នាក់នៅទីណា? ផ្ទះសំណាក់មិនមែនជាសណ្ឋាគារទេនាងបានអាក់អន់ចិត្ត ហើយបានប្រាប់ពីសណ្ឋាគារនៅ Seoul។
ក្រោយមក មិនយូរប៉ុន្មាន Mina បានបង្ហោះរូបថត អេក្រង់នៃការកក់បន្ទប់សណ្ឋាគាររបស់នាង ពីគេហទំព័រកក់របស់ភាគីទីបី នៅលើ Instagram របស់នាង រូបថតអេក្រង់បង្ហាញថា នាងបានជ្រើសរើសបន្ទប់ ដែលអនុញ្ញាតឱ្យជក់បារី នៅក្រោមផ្នែកបន្ទប់ដែលពេញចិត្ត ទោះយ៉ាងណាពេលនេះ Mina បានបិទគណនី Instagram របស់នាងហើយ៕
តើអ្នកគិតយ៉ាងណា ចំពោះបញ្ហានេះ?