បរទេស៖ ថ្មីៗនេះ រូបភាពមួយចំនួនរបស់ តារាសម្ដែងស្រី Angelina Jolie ជាមួយនឹងកូនស្រី Shiloh Vivienne ដែលបាននាំគ្នាជូនដំណើរ កូនស្រីម្នាក់ទៀត Zahara ទៅមហាវិទ្យាល័យដើម្បីចុះឈ្មោះចូលរៀននោះ បានទាញយកចំណាប់អារម្មណ៍ភ្លាមៗក្រោយពីបានបង្ហាញឡើង។
ជាពិសេស នៅក្នុងនោះបានធ្វើឲ្យអ្នកគាំទ្រជាច្រើន អាចមើលឃើញថា ពីការស្លៀកពាក់ពណ៌ចម្រុះ និងការតុបតែងមុខស្រាលៗរបស់តារាស្រីរូបនេះ ខណៈដែលកូនស្រីរបស់នាងក៏មាន ការស្លៀកពាក់យ៉ាងស្អាតបាតមិនចាញ់គ្នា។
ហើយអ្វីដែលសំខាន់ជាងនេះ ក៏មានការលើកឡើងអំពីទំនាក់ទំនងម្ដាយកូនរបស់ពួកគេ ជាពិសេស ចំពោះនាង Zahara ទោះបីជាដឹងថា នាងបានធំឡើងពេញរូបរាង និងបានសិក្សារៀនសូត្រ ចូលដល់សាកលវិទ្យាល័យក៏ដោយ តែ តារាស្រី Angelina នៅតែមានការរំជួ.លចិត្តនៅពេលដែល ខ្លួនត្រូវចាកចេញពីកូនស្រីជាទីស្រលាញ់។
មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងមានការបង្ហាញឡើងឲ្យឃើញពីរូបភាព ដែល Angelina បានឱបកូនស្រីយ៉ាងណែន និងបានស្រក់ទឹកភ្នែក ដែលអារម្មណ៍មួយនេះ ត្រូវបានអ្នកម្តាយទូទៅជាច្រើនពិតជាបានយល់ នៅពេលដែលកូនទៅសាលារៀនឆ្ងាយពីផ្ទះ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖