ទោះមានកូនហើយ Pantipa នៅតែឆ្លៀត ផ្អែមជាមួយស្វាមីសង្ហា - TrueID

ទោះមានកូនហើយ Pantipa នៅតែឆ្លៀត ផ្អែមជាមួយស្វាមីសង្ហា

April 21, 2022

ថៃ៖ បន្ទាប់ពីបានក្លាយជាអ្នកម្ដាយកូនមួយហើយ ពេលនេះ តារាស្រី Pumpui Pantipa នៅតែអាច​មើល​ថែ​ខ្លួន​ឯង​បាន​យ៉ាងល្អ រក្សាសម្រស់ស្អាតជាងមុន មិនឲ្យចាញ់កាលពីមុនមានផ្ទៃពោះឡើយ ដែលមួយរយៈនេះ បានបង្ហាញពីរូបរាងដ៏ទាក់ទាញគួរឲ្យកត់សម្គាល់ថែមទៀត។ 

ដោយឡែក រឿងដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ តារាស្រីរូបនេះ ស្រាប់តែបញ្ចេញនូវរូបភាពដ៏ផ្អែមល្ហែមរបស់ខ្លួន ជាមួយនឹងស្វាមីបណ្ដូលចិត្ត ដែលជារូបភាពក្នុងការរៀបចំខួបកំណើតស្វាមីយ៉ាងសាមញ្ញ ពោរពេញដោយក្ដីសុខ ព្រមទាំងមិនភ្លេចបង្ហាញសកម្មភាពអង្គុយលើភ្លៅស្វាមីយ៉ាងរ៉ូមែនទិក បង្អួតឲ្យហ្វេនៗបានឃើញ ទៀតផង។ 

ជាមួយគ្នានេះដែរ បណ្ដាមិត្តៗក៏ដូចជាអ្នកគាំទ្រ ចូលរួមអបអរ បង្ហាញក្ដីរំភើបជំនួស Pumpui ដែលបានសាងគ្រួសារមួយយ៉ាងកក់ក្ដៅ និងផ្ដល់ក្ដីស្រលាញ់ឲ្យគ្នាទៅវិញទៅមក៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Pumpui
Pumpui
Pumpui
Pumpui
Pumpui និងស្វាមី
Pumpui និងស្វាមី
Pumpui និងស្វាមី
Pumpui និងស្វាមី
Pumpui និងស្វាមី
Pumpui និងស្វាមី
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...