តារាចិនបច្ចុប្បន្ន ត្រូវគេដៀលថាការសម្តែងអន់ ផាត់មុខមិនស្អាត - TrueID

តារាចិនបច្ចុប្បន្ន ត្រូវគេដៀលថាការសម្តែងអន់ ផាត់មុខមិនស្អាត

September 29, 2021

ចិន៖ នៅថ្ងៃទី ២៨ ខែកញ្ញាកាសែត Quang Minh Daily មានចុះផ្សាយ អត្ថបទមួយថា កុំទុកគ្រឿងសម្អាងយកមកបិទបាំងសម្រស់ពិតនៃរូបសម្រស់ពិតរបស់ខ្លួន ដោយនៅក្នុងនោះ រិះគន់ការពិតដែលថាសិល្បករ សិល្បការិនីកំពុងផាត់មុខក្រាស់ៗ ។

មិនត្រឹមតែប៉ុណ្ណោះ គេបានបន្ថែមទៀតថា អ្នកដឹកនាំរឿងជ្រើសរើសតារាសម្តែងដែលមានរូបរាងល្អស្អាត ប៉ុន្តែទេពកោសល្យមានកំណត់ក្នុងការសម្តែង។ ពួកគេពឹងផ្អែកលើបច្ចេកទេសតុបតែងមុនក្រោយ និងបានការកែសម្រួល ពីផលិតកម្ម ដើម្បីផលិតនូវមានគុណភាពល្អទៅវិញ។

ទៀតសោត Quang Minh Daily ក៏បានផ្តល់យោបល់ផងដែរថានៅលើវេទិកាផ្សាយបន្តផ្ទាល់ (ការផ្សាយផ្ទាល់) អ្នកផ្សាយស្ទ្រីមតែងតែប្រើឧបករណ៍សម្រស់ជាច្រើន បានកែសម្រួល នឹងរូបរាងធម្មតាដូចជាការធ្វើឱ្យមុខស្លីម ចង្កាស្រួចស្បែករលោង ដែលនេះរុញសោភ័ណ្ឌភាព ទៅរកភាពខុសប្លែកពីរូបភាពពិតប្រាកដរបស់ពួកគេទៅវិញ។

យ៉ាងណាមិញ នេះមិនមែនលើកទីមួយនោះទេ ដែលកាសែត ក៏ដូចជាសារព័ត៌មាន បានចេញមុខវាយប្រហាចំៗ ទៅ បណ្តាសិល្បករ សិល្បការិនី នៅក្នុងវិស័យកម្សាន្តចិន ដោយពួកគេ កាន់តែរិះគន់​មិនរើសមុខ ក្នុងន័យស្ថាបនាដើម្បីកែសម្រួល ឲ្យវិស័យមួយនេះ​កាន់តែល្អប្រសើរនៅថ្ងៃមុខដូច្នេះដែរ៕

ប្រភព៖ zingnews

សូមទស្សនារូបភាពខាងក្រោម៖

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...