បន្ទាប់ពីមានពាក្យចចាមអារ៉ាមលែងលះគ្នា ស្វាមីរបស់ Jun Ji Hyun បែរជាលេងសើចបែបនេះទៅវិញ - TrueID

បន្ទាប់ពីមានពាក្យចចាមអារ៉ាមលែងលះគ្នា ស្វាមីរបស់ Jun Ji Hyun បែរជាលេងសើចបែបនេះទៅវិញ

June 3, 2021

កូរ៉េខាងត្បូង៖ ស្វាមីរបស់កំពូលតារាសម្តែងស្រី Jun Ji Hyun គឺលោក Choi Jun Hyuk បានប្រមូលការចាប់អារម្មណ៍ពីសំណាក់សាធារណៈជនចំពោះ ការឆ្លើយតបបែបធម៌ត្រជាក់ ទៅនឹងពាក្យចចាមអារ៉ាម នាពេលថ្មីៗនេះអំពីការលែងលះគ្នារបស់ពួកគេ។

តួយ៉ាង ពាក់ព័ន្ធទៅនឹងរឿងរ៉ាវដ៏រសើបមួយនេះ ជុំវិញការលែងលះ បានផ្ទុះឡើង Choi Jun Hyuk បានសម្រេចចិត្តផ្លាស់ប្តូររូបភាពនៅលើគណនី Kakao Talk របស់លោក ដោយក្នុងរូបភាពនោះ បានបង្ហាញ ត្រង់ឈុតឆាកដែលល្បីពីរឿង «Slam Dunk» ជាមួយនឹងការនិយាយបានលើកឡើងបែបកំប្លែងថា៖

យ៉ាងណាមិញ មហាជន ជាច្រើនមានអារម្មណ៍ថា ចំពោះទង្វើបែបកំប្លែងរបស់លោក Choi Jun Hyuk គឺដើម្បីបង្កភាពសប្បាយរីករាយទៅវិញ ចំពោះការចោទប្រកាន់ដែលត្រូវបានលើកឡើងពីមុន ដោយប៉ុស្តិ៍ YouTube Garo Sero Institute ដែលបានអះអាងថារូបលោក និងភរិយាបានលែងលះគ្នា។

លើសពីនេះក្រុមហ៊ុនអ្នកគ្រប់គ្រង របស់ Jun Ji Hyun ក៏បានចេញសេចក្តីថ្លែងការណ៍ បដិសេធរាល់ពាក្យចចាមអារ៉ាមលែងលះដែលពាក់ព័ន្ធនឹងសិល្បកររបស់ខ្លួន និង Choi Jun Hyuk ។ មិនត្រឹមតែប៉ុណ្ណោះ ទីភ្នាក់ងារនេះនឹងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងបណ្តាញសារព័ត៌មាននានា និងអ្នកលេងអ៉ីនធឺណែតដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិត។

ប្រភព៖ AllKpop

សូមទស្សនារូបភាពខាងក្រោម៖

Jun Ji Hyun
Jun Ji Hyun
Jun Ji Hyun និងស្វាមី
Jun Ji Hyun និងស្វាមី
Profile ដែលស្វាមីតារាស្រីរូបនេះបានប្តូរ
Profile ដែលស្វាមីតារាស្រីរូបនេះបានប្តូរ
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...