កម្សាន្ត ÷ គ្រប់គ្នាប្រាកដជាបានស្គាល់រួចមកហើយ អំពីក្រុមតារាចម្រៀងប្រុសរបស់កូរ៉េ BTS បើទោះជាអ្នកខ្លះមិនស្គាល់មុខមាត់របស់ពួកគេ តែក៏មិនអាចប្រកែកបានដែរថា មិនធ្លាប់បានលឺឈ្មោះ BTS។
នោះក៏ដោយសារតែឥទ្ធិពល ដ៏ល្បីល្បាញនាប៉ុន្មានឆ្នាំចុងក្រោយនេះរបស់ពួកគេ ធ្វើឲ្យប្រជាប្រិយភាពរបស់ BTS ល្បីរន្ទឺទាំងអឺរ៉ុប និងអាស៊ី ទោះជាយ៉ាងណាកន្លងទៅថ្មីៗនេះ សមាជិកក្រុម BTS ក៏បានប្រកាសការសម្រាកជាក្រុម ដោយផ្តោតលើសកម្មភាពទោលផងដែរ។
ទន្ទឹមនឹងនេះ នៅថ្ងៃទី ២៧ ខែកក្កដា កន្លងទៅ RM មេក្រុម BTS បានបង្ហោះរូបថតជាច្រើនសន្លឹក រួមជាមួយនឹង caption ថា «មិត្តល្អបំផុត» នៅលើ Instagram ផ្ទាល់ខ្លួនរបស់លោក ដែលក្នុងរូបភាពនោះ RM ត្រូវបានគេបង្ហាញថា កំពុងឈរនៅមុខព្រះវិហារបរិសុទ្ធ ខណ:ដែលស្លៀកសម្លៀកសប្បាយៗ ទំនងជាលោកស្នាក់នៅប្រាសាទនោះជាមួយមិត្តភ័ក្តិ។
ស្របគ្នានឹងអ្នកគាំទ្រ បានគិតថារូបរាងរបស់ RM គឺហាក់បីដូចជាលោកកំពុងសម្រាកព្យាបាលផ្លូវចិត្ត ពីការធ្វើជាតារាការងារដ៏មមាញឹក ទៅជាស្នាក់នៅមើលទេសភាព ដ៏ស្ងប់ស្ងាត់នៃប្រាសាទនោះវិញ៕
ប្រភព: Kbizoom