អបអរសាទរ! គង់ ច័ន្ទណារីយ៉ា លំដាប់រងទី៣MPIC គ្រងតំណែង Miss Teen Globalកម្ពុជា នឹងទៅប្រកួតនៅម៉ាឡេស៊ីឆាប់ៗនេះ - TrueID

អបអរសាទរ! គង់ ច័ន្ទណារីយ៉ា លំដាប់រងទី៣MPIC គ្រងតំណែង Miss Teen Globalកម្ពុជា នឹងទៅប្រកួតនៅម៉ាឡេស៊ីឆាប់ៗនេះ

December 29, 2022

ភ្នំពេញ៖ អាចនិយាយបានថា បវរកញ្ញាជ័យលាភីលំដាប់រងទី៣គឺបានទៅលើយុវតី គង់ ច័ន្ទណារីយ៉ា ដែលនាងរស់នៅរាជធានីភ្នំពេញ។ បើក្រឡេកទៅមើលនាងពេលនេះ គេឃើញបវរកញ្ញារូបនេះ ទទួលថតសម្អាង និងថតវីដេអូផ្សេងៗជាដើម។ 

យ៉ាងណាមិញ បន្ទាប់ពីជាប់ឈ្មោះជាបវរកញ្ញាលំដាប់រងទី៣ គង់ ច័ន្ទណារីយ៉ា តែងតែមានរូបភាពស្អាតៗបង្ហោះលើគណនីផ្ទាល់ខ្លួនជានិច្ច។ ម្យ៉ាងរូបភាពជាច្រើនរបស់នាង ទទួលបានការចាប់អាងម្មណ៍ខ្លាំងពីសំណាក់ប្រិយមិត្តអ្នកលេងបណ្ដាញសង្គម។ 

ជាមួយគ្នានេះដែរ អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍នោះ ថ្មីៗនេះ គង់ ច័ន្ទណារីយ៉ា បានគ្រងតំណែងក្នុងនាមជា Miss Teen Global Cambodia។ ក្នុងនោះដែរ បវរកញ្ញាវ័យក្មេងរូបនេះ នឹងចេញទៅប្រកួតលើឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខនេះ ដែលកម្មវិធីប្រកួតមួយនេះនឹងធ្វើឡើងនៅឯប្រទេសម៉ាឡេស៊ី៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

គង់ ច័ន្ទណារីយ៉ា
គង់ ច័ន្ទណារីយ៉ា
គង់ ច័ន្ទណារីយ៉ា
គង់ ច័ន្ទណារីយ៉ា
គង់ ច័ន្ទណារីយ៉ា
គង់ ច័ន្ទណារីយ៉ា
គង់ ច័ន្ទណារីយ៉ា
គង់ ច័ន្ទណារីយ៉ា
គង់ ច័ន្ទណារីយ៉ា
គង់ ច័ន្ទណារីយ៉ា
រូបភាព
រូបភាព
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...