រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនប្រាកដជា ស្គាល់ហើយ អតីតតារាសម្តែង និងពិធីការិនី ឈិន ច័ន្ទសុធារី ដែល ជាតារាស្រីម្នាក់ ដែលធ្វើឲ្យមហាជនអាណិតស្រលាញ់គ្រប់ៗគ្នា បើទោះបីជា ជីវិតជួបរឿងលំបាក ជូរចត់យ៉ាងណាក្តី តែអតីតតារាស្រីរូបនេះ នៅតែក្រោកឡើងតស៊ូ ធ្វើឲ្យបណ្តាអ្នកគាំទ្រ ស្រលាញ់រូបនាង គ្រប់ៗគ្នា។
ជាងនេះទៅទៀត ក្រោយពេលបាត់មុខមាត់យូរហើយនោះ រូបនាង ហាក់រស់នៅ មិនសូវបញ្ចេញសកម្មភាពខ្លាំងប៉ុន្មានទេ លើបណ្តាញសង្គមសព្វថ្ងៃ តែយ៉ាងណាមិញ ថ្មីៗនេះ រូបនាង បានធ្វើឲ្យហ្វេនៗ និងអ្នករួមអាជីពសិល្បៈជាច្រើន ភ្ញាក់ផ្អើលមិនស្ទើរឡើយ។
ដោយក្នុងនោះ បាត់មុខមួយរយៈ លេចមុខជាថ្មីម្តងនេះ ឈិន ច័ន្ទសុធារី ឡើងងារជា លោកជំទាវ មិនតែប៉ុណ្ណោះ ដល់ថ្នាក់ បើកគម្រោងលក់ផ្ទះ និងដីឡូត៍នៅ ផ្លូវជាតិលេខ៣ ជិតផ្សារព្រៃទទឹង ដែលទើបតែង រៀបពិធីក្រុងពាលី ថ្មីៗនេះ ទៀតផង ជាមួយគ្នានេះ គម្រោងដំបូងមានផ្ទះល្វែងរហូតដល់ទៅ ៤០០ល្វែង ឯណោះ។
លើសពីនេះទៅទៀតលោក អ៉ឹម ជីវ៉ា បានសង្កត់ពីលើនេះថា មិនត្រឹមតែប៉ុណ្ណេះទេ អតីតតារាស្រីរូបនេះ ក៏មានអាជីវកម្មជាច្រើនក្នុងដៃដែរ តែមិនដែរបញ្ចេញ ម្យ៉ាងទៀត រូបនាង ចង់រស់នៅឲ្យបានស្ងប់ស្ងាត់៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖