ចិន៖ កាលពីថ្ងៃទី ១៥ ខែកក្កដា តាមទំព័រ Sina បានរាយការណ៍ថាព្រឹត្តិការណ៍ប្រគល់រង្វាន់ដែលរៀបចំឡើងដោយទស្សនាវដ្តី Super Elle មានការចូលរួមពីសំណាក់តារាល្បីៗ ជាច្រើននៅក្នុងពិភពកំសាន្តរបស់ចិន ដោយក្នុងនោះក៏មានតារាស្រីស្រស់ នាង Yang Mi ផងដែរ។
ជាមួយគ្នានេះដែរ នៅក្នុងនោះ Yang Mi បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារសំលៀកបំពាក់ពីរឈុតដែលមានស្ទីលប្លែកៗ ដោយមកជាមួយនឹង ឈុតរ៉ូបខ្លីត្រឹមជង្គង់ មានឌិនអង្កាំពណ៌មាសស្រោបពេញខ្លួនរំលេចចេញសាច់សខ្ចី និងរ៉ូបខ្មៅលាយសមានរចនាម៉ូដខ្លីខាងមុខវែងខាងក្រោយយ៉ាងទាន់សម័យផង បង្ហាញពីគុណសម្បត្តិរាងកាយដ៏ឥតខ្ចោះរបស់តារាស្រីរូបនេះ។ មិនត្រឹមតែប៉ុណ្ណោះ មានទស្សនិកជនជាច្រើនបានផ្តល់ការសរសើរជាច្រើនដល់ការបង្ហាញខ្លួននិងជើងវែងដ៏ស្រលូនរបស់នាងផងដែរ។
យ៉ាងណាមិញ ក៏ព្រោះតែសម្រស់ដ៏អំណោយផលជើងវែងរបស់ Yang Mi ដូច្នេះហើយ ទើបនាងទទួលបានកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាង ១០ ទាក់ទងនឹងខោស្រោមជើង ស្បែកជើងកីឡា ខោយឺតស្បែកជាដើម៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ zingnews