ចិន៖ គេហទំព័រ ETtoday បានរាយការណ៍ថាតារាចម្រៀងតៃវ៉ាន់ Show Lo មានការសម្តែងលើកដំបូងរបស់គាត់បន្ទាប់ពីផ្អាកអស់រយៈពេលពីរឆ្នាំដោយសាររឿងអាស្រូវស្នេហាធ្ងន់ធ្ងរ។ គាត់បានបង្ហាញខ្លួននៅឯថ្ងៃចូលឆ្នាំសកល 2022 នៅស្រុក Hualien (តៃវ៉ាន់)។
យោងតាមប្រភពដដែលបានបន្តទៀតថា នៅក្នុងព្រឹត្តិការណ៍នោះ តារាកើតឆ្នាំ ១៩៧៩ បានសម្តែងជាបន្តបន្ទាប់រយៈពេល ៣០ នាទីជាមួយនឹងបទចម្រៀងចំនួន ៦ បទ។ គេហទំព័រព័ត៌មានបាននិយាយថា តារាសម្តែងរូបនេះថែមទាំង បានចំណាយប្រាក់៣ម៉ឺន ៦ពាន់ដុល្លារ ដើម្បីចាយលើ ការសម្តែងដ៏វិសេសនៅលើរបស់ តារាប្រុសរូបនេះ។
គួររំលឹកផងដែរ Show Lo បានប្រកាសថានឹងត្រលប់មកឧស្សាហកម្មកម្សាន្តវិញចាប់ពីខែវិច្ឆិកា ឆ្នាំទៅ ជាការត្រលប់មកវិញរបស់លោក ក្រោយបាត់មុខ អស់រយៈពេល ២ឆ្នាំ ជាមួយនឹងការវិលមកសម្តែង ចូលឆ្នាំសកលនេះ នឹងមានការ ប្រគុំតន្រ្តី នៅចុងខែមករានេះដូច្នេះដែរ៕
ប្រភព៖ https://zingnews.vn/
សូមទស្សនារូបភាពខាងក្រោម៖