កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២០ ខែឧសភា នៅគណនីអ៉ីនស្តារក្រាម របស់ សមាជិក Jennie ក្រុមចម្រៀងនារីជួរមុខ BLACKPINK បានទម្លាយរូបភាពថ្មីប៉ុន្មានសន្លឹក នៃរូបភាពក្រោយឆាក របស់នាង សម្រាប់ការថតទស្សនាវដ្តី បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមចែករំលែក និងពិភាក្សាគ្នាឥតឈប់ឈរ ចំពោះរូបភាពថ្មីនេះ។
ជាក់ស្តែង តាមរយៈរូបភាពទាំងអស់នេះ វាពិតជាភ្ញាក់ផ្អើលខ្លាំងតែម្តង នៃរូបសម្រស់បែបស្រស់ស្អាត និងគួរឲ្យស្រលាញ់ មិនខុសគ្នាទៅនឹង រូបភាពចេញសន្លឹកចេញ ពីស្ទូឌីយោ ប៉ុន្មាននោះទេ ក៏ដូចជា ស្ទីលថត មិនថាស្ទាយ៍បែបណា សុទ្ធសឹងតែទាក់ទាញ ជាមួយរសនិយម ដូចតារាម៉ូដែលអាជីពតែម្តង។
ទៀតសោត បើក្រឡេកមើល ការ Make up តាំងពីការតុបតែងខ្លួន គ្រប់ឈុត គួបផ្សំនឹងស្ទីលម៉ូតសក់ បានធ្វើឲ្យ សម្រស់ស្រស់ស្អាតរបស់តារាស្រីកើតក្នុងឆ្នាំ ១៩៩៦ កាន់តែទាក់ទាញ ជាពិសេសនោះ ការថែមលេងកូល័របែបឌិតៗ ទឹកមុខបែបកាចៗ គ្រប់សន្លឹកបានផ្តិតចេញមក Jennie ពិតជាអស់ទាស់ មិនសរសើរមិនបាន៕
សូមទស្សនារូបភាពខាងក្រោម៖