គ្រាន់ជាលេស! Kanye West ចង់ត្រូវគ្នាជាមួយ Kim Kardashian ទើបបកស្រាយបែបនេះ - TrueID

គ្រាន់ជាលេស! Kanye West ចង់ត្រូវគ្នាជាមួយ Kim Kardashian ទើបបកស្រាយបែបនេះ

November 25, 2021

កម្សាន្ត៖ កាលពីពេលកន្លងទៅ Kanye West បានប្រកាស់ បញ្ចប់ជីវិតជា ប្ដីប្រពន្ធ ជាមួយនឹង Kim Kardashian បន្ទាប់រួមរស់ជាមួយគ្នាអស់រយៈពេល៧ឆ្នាំ។ ដោយឡែក ថ្មីៗនេះ Kanye បែរជានិយាយបកស្រាយជាសាធារណៈថា លោកត្រូវតែត្រលប់ទៅរក ​Kim វិញ។

Kanye West និង Kim Kardashian
Kanye West និង Kim Kardashian

យោងតាមសម្ដីរបស់ តារាចម្រៀងរ៉េបនេះ បានឲ្យដឹងថា លោកត្រូវតែ ផ្សះផ្សារគ្នា ជាមួយអតីតភរិយាវិញ ដោយសារតែ មានមនុស្សជាច្រើនក្នុងសង្គម ទទួលរងឥទ្ធិពល ពីពួកគេទាំងពីរ ដែលធ្វើឲ្យគេគ្រប់គ្នាគិតថា ការចែកផ្លូវគ្នាជារឿងធម្មតា ហើយមានមនុស្សជាច្រើនយកតម្រាប់តាម។ 

មិនតែប៉ុណ្ណោះ លោកបាននិយាយទៀតថា ខ្លួនបានធ្វើខុសឲ្យមានកំហុស ដែលអ្វីៗត្រូវតែមានទីបញ្ចប់ ដូចនេះលោកកំពុងតែ ព្យាយាមបង្ហាញ និង ធ្វើវាដោយមានសតិ ដើម្បីធ្វើឲ្យមនុស្សរាប់រយលានគ្រួសារ ត្រលប់មកត្រូវរ៉ូវគ្នាវិញ ដោយឥទ្ធិពល របស់លោកនឹង Kim

Kanye West និង Kim Kardashian
Kanye West និង Kim Kardashian

ងាកត្រលប់ទៅរឿងពីមុនវិញ​ Kanye ក្រោយពីបែកបាក់ជាមួយ​ Kim ភ្លាម លោកបានតាមញ៉ែតារាបង្ហាញម៉ូតម្នាក់មិនបានសម្រេច ដែលរឿងនេះធ្វើឲ្យកក្រើកពេញបណ្ដាញសង្គមម្ដងទៅហើយ។ ចំណែកឯ រឿងចង់ត្រូវគ្នាវិញលើកនេះ ត្រូវបានគេគិតថា លោកអស់ផ្លូវទើបរកកន្លែងចាស់ ហើយគេក៏មិនសង្ឃឹមថា Kim ត្រលប់មករក​ Kanye វិញដែរ ព្រោះនាងកំពុងតែមាន ពាក្យចចាមអារាម បង្កាត់ភ្លើងស្នេហា ជាមួយ តារាប្រុសម្នាក់៕

ប្រភព៖ hnhh

Kanye West
Kanye West
Kanye West 
Kanye West 
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...