រូបដំបូងរបស់បវរកញ្ញាឯកចក្រវាលឆ្នាំ២០២១ នៅទីក្រុងញូវយ៉ក ជះសម្រស់ឆ្វាច - TrueID

រូបដំបូងរបស់បវរកញ្ញាឯកចក្រវាលឆ្នាំ២០២១ នៅទីក្រុងញូវយ៉ក ជះសម្រស់ឆ្វាច

January 15, 2022

តារាកម្សាន្ត៖ ក្រោយគ្រងមកុដបានរយ:ពេល៣ខែ បវរកញ្ញាឯកចក្រវាលឆ្នាំ២០២១​ ដែលមកពីប្រទេសឥណ្ឌា កញ្ញា Harnaaz Sandhu ក៏បានមានឱកាសបន្តបេសកកម្មទៅរស់នៅក្នុងទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក ក្នុងតំណែងជាបវរកញ្ញាឯកចក្រវាល ដើម្បីបំពេញការងារជាច្រើននៅក្នុងស្ថាប័នMU។ 

យ៉ាងណាមិញ ងាកមកចាប់អារម្មណ៍អំពីសម្រស់បវរកញ្ញាឯកចក្រវាលពិភពលោក វ័យ២២ឆ្នាំ រូបនេះវិញ ក៏មានស្រស់ស្អាតមិនធម្មតាដែរ ដោយក្នុងឱកាសលេចមុខដំបូងក្នុងឈុតពណ៌ទឹកប៊ិចក្រមៅ អមដោយអាវក្រៅពណ៌គគីរ រោមសត្វ ដែលជាទូទៅគេច្រើនពាក់នៅរដូវរងា បវរកញ្ញាដ៏ល្បីរូបនេះ បានបង្ហាញរាងដ៏ស្រស់ស្អាត និងទឺកមុខដ៏ទាក់ទាញ រហូតទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រជាច្រើននៅក្នុងបណ្តាញសង្គមតែម្តង។

គួររំលឹកផងដែរថានាង Harnaaz Sandhu បវរកញ្ញាឯកចក្រវាលឆ្នាំ២០២១ កើតនៅថ្ងៃទី ២ ខែមីនា ឆ្នាំ២០០០ ក្នុងគ្រួសារSikh នៅ ក្នុងទីក្រុងChandigarh រដ្ឋភាគខាងជើងប្រទេសឥណ្ឌា ។ នាងបានទទួលការអប់រំពីសាលារដ្ឋ Shivalik និងបានបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សាជំនាញព័ត៌មានវិទ្យា នៅមហាវិទ្យាល័យរដ្ឋាភិបាលសម្រាប់ក្មេងស្រីនៅក្នុងទីក្រុងChandigarh ដែលជាស្រុកកំណើតរបស់នាងផ្ទាល់តែម្តង។

ចង់ឃើញថាតើ បវរកញ្ញារូបនេះ ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

បវរកញ្ញាឯកចក្រវាលHarnaaz Sandhu
បវរកញ្ញាឯកចក្រវាលHarnaaz Sandhu
បវរកញ្ញាឯកចក្រវាលHarnaaz Sandhu
បវរកញ្ញាឯកចក្រវាលHarnaaz Sandhu
បវរកញ្ញាឯកចក្រវាលHarnaaz Sandhu
បវរកញ្ញាឯកចក្រវាលHarnaaz Sandhu
បវរកញ្ញាឯកចក្រវាលHarnaaz Sandhu
បវរកញ្ញាឯកចក្រវាលHarnaaz Sandhu
Harnaaz Sandhu​ នៅញូវយ៉ក
Harnaaz Sandhu​ នៅញូវយ៉ក
Harnaaz Sandhu នៅញូវយ៉ក
Harnaaz Sandhu នៅញូវយ៉ក
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...