ធ្លាប់ជាប្រុសសង្ហា ពេលនេះ Tom Cruise បែរជា... - TrueID

ធ្លាប់ជាប្រុសសង្ហា ពេលនេះ Tom Cruise បែរជា...

May 5, 2022

បរទេស៖ ថ្មីៗនេះ​ រូបភាពមួយចំនួន​ របស់ តារាសម្ដែងប្រុស លោក Tom Cruise ដែលបានបង្ហាញខ្លួននៅក្នុងកម្មវិធីមួយ ស្រាប់តែត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលបានមើលឃើញសម្រស់មុខមាត់បច្ចុប្បន្ននេះរបស់ លោក។  

នៅក្នុងនោះដែរ ​រូបភាព​របស់តារាប្រុស​វ័យ​៥៩​ឆ្នាំ​រូបនេះ ហាក់ដូចជាបានតុបតែងខ្លួនយ៉ាងសាមញ្ញធម្មតា ដោយបានស្លៀក​សម្លៀក​បំពាក់​ពណ៌​ខ្មៅ និងតែងតែបញ្ចេញនូវស្នាមញញឹមយ៉ាងភ្លឺស្វាងពេលអង្គុយជជែក ជាមួយនឹងពិធីករ។ 

តែទោះជាយ៉ាងណា អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួន បានកត់សម្គាល់ឃើញថា លោក Tom Cruise ពិតជាបានផ្លាស់ប្តូរច្រើន ក្នុងរយៈពេល ៣៦ ឆ្នាំ បើប្រៀបធៀបរូបថត នៅពេលដែលលោក បានចូលរួមសម្តែងដំបូង និង រូបរាងបច្ចុប្បន្នរបស់លោក ជាពិសេស ថែមទាំងមាន ការលើកឡើងថា មុខ​របស់តារាប្រុសរូបនេះ ក៏មាន​ស្នាម​ជ្រីវជ្រួញ​ច្រើនកន្លែង ដែលកំពុងតែ​ ​បង្ហាញ​ពីសញ្ញា​នៃភាព​ចាស់​ ទៀតផង។

យ៉ាងណាមិញ ក៏នៅមានអ្នកគាំទ្រជាច្រើន តបាន​សរសើរ​ពី​សាច់​ដុំ និង​ភាព​រឹង​មាំ​របស់ Tom Cruise បើទោះបីជាលោក កំពុងតែឈានដល់វ័យ ៦០ឆ្នាំ ក៏ដោយ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...