ថៃ៖ គឺជារឿងដែលកំពុងតែពេញនិយម នៅក្នុងសិល្បៈថៃ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា តារាស្រី Boom Panadda កំពុងមានផ្ទៃពោះនិងជិតសម្រាល ខណៈដែលតារាស្រីរូបនេះ ក៏មិនបានចេញមកបដិសេធទៀតផង ខណៈដែលកាលពីមុនពេលមានព័ត៌មាននេះ រូបនាងត្រូវបានគេរាយការណ៍ ថាបានរៀបការស្ងាត់ៗ ជាមួយគូស្នេហ៍។
ដោយឡែក កាលពីថ្ងៃទី ២១ ខែវិច្ឆិកាកន្លងទៅនេះ តាមរយៈសារព័ត៌មានក្នុងស្រុក ក៏បានចេញមកបង្ហាញ ដំណឹងល្អមួយ ដែលត្រូវបានគេទម្លាយថា តារាស្រី Boom Panadda កំពុងពពោះកូនទី២ ហើយថ្ងៃស្អែកនេះ រូបនាងនឹងបានសម្រាលកូន ផងដែរ។
យ៉ាងណាមិញ បើក្រឡេកមកមើលពីសកម្មភាពនៅលើបណ្ដាញសង្គមរបស់ Boom Panadda វិញ រូបនាង ក៏បានចេញមុខបង្ហោះសារតាម Instagram ដើម្បីអរគុណ ចំពោះការលើកទឹកចិត្ត និងយោគយល់គ្នា ជាមួយនឹងខ្លឹមសាររៀបរាប់ថា នៅថ្ងៃទី២២ នេះ នាងបានត្រៀមខ្លួនសម្រាលកូន ដែលជាកូនប្រុស ផងដែរ៕
ប្រភព៖ Kapook, Sanook
សូមទស្សនារូបភាពខាងក្រោម៖