ស្ទាយ៍ដូចនឹង១១ឆ្នាំមុន បច្ចុប្បន្ន Selena កាន់តែស្អាតខ្លាំងឡើង - TrueID

ស្ទាយ៍ដូចនឹង១១ឆ្នាំមុន បច្ចុប្បន្ន Selena កាន់តែស្អាតខ្លាំងឡើង

August 30, 2022

បរទេស៖ កាលពីថ្មីៗនេះ តារាចម្រៀងស្រី Selena Gomez បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីបានបង្ហោះឃ្លីបវីដេអូថ្មីមួយ នៅលើ Tiktok ដែលបានបង្ហាញពីស្ទាយ៍តែងខ្លួនយ៉ាងទាក់ទាញ ជាពិសេសម៉ូតសក់តែម្ដង។

នៅក្នុងនោះ តារាស្រី Selena បានមកជាមួយនឹងស្ទាយ៍សក់រួញ តុបតែងមុខមាត់​បង្អួតសម្រស់លេចធ្លោ រហូតធ្វើឲ្យអ្នកលេងបណ្ដាញសង្គម​បាន​ជីកកកាយ​យក​ទិដ្ឋភាព កាល​ពី ១១ ឆ្នាំ​មុនរបស់តារាស្រីរូបនេះ ដើម្បី​ប្រៀបធៀប​នឹង​រូបភាព​បច្ចុប្បន្ន។

ប៉ុន្តែអ្វីដែលពួកគេបានមើលឃើញនោះគឺ ជាមួយនឹងម៉ូដ​សក់រួញរបស់ Selena កាល​ពី​មុន ​ហាក់មិនសូវឡូយប្រណីតដូចពេលនេះទេ។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំង​មានការលើកឡើង​ថា បន្ទាប់​ពី​ ជាង​មួយ​ទស្សវត្សរ៍​មកនេះ  តារាស្រី Selena បាន​កែ​ប្រែ​យ៉ាង​ជោគជ័យ និងបាន​ជ្រើស​រើសស្ទាយ៍​ស្រស់ស្អាត សាកសមនឹងសម្រស់របស់នាង៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...