ច្បាស់ៗ គូព្រេងមិនព្រាត់មែន! ទីបំផុត Jennifer Lopez ត្រឡប់រកស្នេហ៍ចាស់វិញទាល់តែបាន - TrueID

ច្បាស់ៗ គូព្រេងមិនព្រាត់មែន! ទីបំផុត Jennifer Lopez ត្រឡប់រកស្នេហ៍ចាស់វិញទាល់តែបាន

June 15, 2021

បរទេស៖ នៅថ្ងៃទី ១៤ ខែមិថុនានេះ បើយោងតាមទំព័រ Page Six លោក Ben Affleck និង Jennifer Lopez បានទៅទទួលទានអាហារពេលល្ងាចជាមួយគ្នានៅ Nobu, Malibu សហរដ្ឋអាមេរិក។ ពោល តារាទាំងពីរមានកាយវិការស្និទ្ធស្នាលនឹងគ្នាជាសាធារណៈ នេះជាលើកទីមួយហើយដែល Jennifer បានថើបជាសាធារណៈបន្ទាប់ពីមានព័ត៌មានជួបជុំគ្នាជាបន្តបន្ទាប់។

ប្រភពដដែលបានអោយដឹងថា តារាទាំងពីរបានមកដល់ប្រទេស Malibu  ដើម្បីចូលរួមពិធីខួបកំណើតរបស់ Linda ប្អូនស្រីរបស់ Jennifer Lopez ។ ដំណើរកម្សាន្តនេះមានកូនពីរនាក់របស់អ្នកចំរៀង On the Floor  មុនពេលត្រូវបានគេថតបានថើបគ្នាក្នុងពេលញ៉ាំអាហារ paparazzi បានចាប់យកពេលដែល Ben Affleck ដាក់ដៃលើត្រគាកអតីតរបស់លោក ហើយនាំនាងចូលខាងក្នុង។

Jennifer Lopez និង អតីតស្វាមី
Jennifer Lopez និង អតីតស្វាមី

យោងតាម Page Six  រូបភាពខាងលើបានបង្ហាញថា ព័ត៌មានដែល Ben Affleck និង Jennifer Lopez បានបង្រួបបង្រួមគ្នាកាន់តែមានសភាពល្អប្រសើរ។ ដោយ មុននេះ People បាននិយាយថាតារាទាំងពីរត្រូវបានអនុញ្ញាតិអោយណាត់ជួបដោយម្តាយ Guadalupe Rodríguez  ម្តាយរបស់ Jennifer Lopez ។

Jennifer Lopez និង អតីតស្វាមី
Jennifer Lopez និង អតីតស្វាមី

ប្រភពដដែលបានប្រាប់ថា កាលពីមុន Jennifer និងម្តាយរបស់ Ben មានភាពជិតស្និទ្ធខ្លាំងណាស់។ ជាច្រើនឆ្នាំកន្លងមកនាងមានអារម្មណ៍សោកសៅ នៅពេលដែលពួកគេសម្រេចចិត្តដើរផ្លូវផ្សេងពីគ្នា។ ពេលនេះ Guadalupe សប្បាយចិត្តដែលកូនស្រីនិងអតីតគូដណ្តឹងបានត្រលប់មកវិញ។

យ៉ាងណាមិញ ដំណឹងនៃការជួបជុំគ្នារបស់ Jennifer បានបង្ហាញខ្លួននៅក្នុងខែមេសាបន្ទាប់ពីតារាទាំងពីរបានជួបគ្នាឥតឈប់ឈរ បានចេញទៅដាច់ដោយឡែកនៅLos Angeles វិស្សមកាលនៅ Montana បានកាន់ដៃគ្នាពេលទៅញ៉ាំអាហារពេលល្ងាច។ មិនត្រឹមប៉ុណ្ណោះJennifer  ចង់រើទៅLos Angeles វិញដើម្បីរស់នៅក្បែរអតីតស្វាមីរបស់នាងទៀតផង៕

Jennifer Lopez និង អតីតស្វាមី
Jennifer Lopez និង អតីតស្វាមី

ប្រភព៖ zingnews

ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...