រាជធានីភ្នំពេញ ៖ មិនត្រឹមតែ ត្រូវគេស្គាល់ថាជា ពិធីការិនីវោហាសព្ទមិនរីងស្ងួតនោះទេ តារាស្រី គង់ ចាន់ស្រីមុំ ក៏ត្រូវស្រទាប់យុវវ័យ ចាត់ទុកជានិមិត្តរូបខ្លួនផងដែរ ដោយសារតែ ការនិយមលេងស្ទាយ៍ប្លែកៗ និងការប្រើជីវិតរស់នៅបែប ហាយសូថ្នាក់លំដាប់អភិជនផងដែរ។
យ៉ាងណាមិញ ការនិយមយ៉ាងដូច្នេះមិនមែន ទើបនឹងចាប់ផ្តើមនោះទេ តារាស្រីរូបនេះ ត្រូវបណ្តាអ្នកគាំទ្រ ស្គាល់ពីរសនិយមបែបនេះ តាំងពីប្រឡូកក្នុងវិស័យសិល្បៈដំបូងៗមកម្លេះ។
ជាក់ស្តែង ថ្មីៗនេះ តារាស្រី គង់ ចាន់ស្រីមុំ ទម្លាយស្ទាយ៍សក់កាលនៅស្ទាវ ពេញក្រមុំ នៅយុវវ័យ ជំនាន់សក់កិបប៉ោងឆ្នាំ២០០០ មហាជនឃើញហើយនឹកឃើញ អនុស្សាវរីយ៍យុវវ័យភាពរបស់ខ្លួន ដែលកំឡុងពេលនោះ តារាស្រីខ្មែរភាគច្រើន ក៏និយមប្រើម៉ូតសក់នេះដែរ រហូតទៅណាមកណា ក៏ឃើញនារីៗមានម៉ូតសក់ដូច្នេះដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖