ភ្នំពេញ៖ មានការភ្ញាក់ផ្អើលជាខ្លាំង ដែលតារាចម្រៀងជើងចាស់ ព្រាប សុវត្ថិ បានទទួលងារជាឧកញ៉ាហើយ ដោយព្រះរាជ្យក្រឹត្យតែងតាំង ត្រូវបានសិល្បករ ដែលអ្នកលេងបណ្តាញសង្គម ហ្វេនៗចែករំលែកកាលពីយប់មិញនេះ ពាលពេញនៅគេហទំព័រហ្វេសប៊ុក។
ជាក់ស្តែង នេះមិនមែនជាលើកទី ១ ដែលមានសិល្បករ ត្រូវបានដឹងថា ជាគោរមងារថ្នាក់ខ្ពស់មួយនេះនោះទេ ដែលបានដឹងកន្លងមកដឹងហើយ កាលពីប៉ុន្មានខែមុន តារាចម្រៀងសម្លេងក្រអួនលោក ខេមរៈ សិរីមន្ត ក៏ បានទទួលងារជាឧកញ៉ា ដូចគ្នាដែរ។
យ៉ាងណាមិញ ដំណឹងមួយនេះ ដែលសិល្បករ បានតែងតាំង គោរពងារជា ឧកញ៉ា មិនត្រឹមតែជា តារាចម្រៀង ២ ដួងនេះឡើយ ដោយគេត្រូវបានដឹងថា មានសិល្បករ ២ រូបរួចមកហើយ គឺលោក ទុំ សារុត ហៅនាយ ឃ្លោគ ត្រូវចាត់តាំងគោរមងារ កាលពី ២០១៥ និង លោក លាន អាហ្វ្រីលគីនីន អតីតតារាចម្រៀង និងពិធីករ ត្រូវបានទទួលស្គាល់កាលពីចុងឆ្នាំ ២០១៩ មកម្លេះ៕
សូមទស្សនារូបភាពខាងក្រោម