កូរ៉េខាងត្បូង៖ នៅថ្ងៃទី ១៣ ខែតុលា តារាចម្រៀង Lee Suhyun ក្រុម AKMU បានផ្សាយបន្តផ្ទាល់នៅលើវេទិកា Naver ក្នុងកម្មវិធី V LIVE ជាមួយនឹងការផ្សាយផ្ទាល់ ដែលនាងមិនដែលស្រម៉ៃ អ្វីបានកើតឡើងក្នុងការ Stream របស់នាង។
យ៉ាងណាមិញ ការជជែកផ្ទាល់ត្រូវបានមានការប៉ះទង្គិចគ្នា ឥតបានការយ៉ាងខ្លាំង ជាមួយនឹងមតិយោបល់ដែលត្រូវបានបង្ហោះដោយអ្នកគាំទ្រ BTS ដែលថ្ងៃនៃរូបនាងបាន Live នោះ ជាថ្ងៃខួបកំណើតរបស់សមាជិកម្នាក់របស់ក្រុមចម្រៀងរូបនេះគឺ Park Jimin ។
ជាលទ្ធផលមតិយោបល់ជាច្រើនបានឥតបានការ បានឡុកឡុយ ការឡាយផ្ទាល់របស់នាង ដែលក្នុងចំណោមមតិជាច្រើនត្រូវបានគេបញ្ចេញមតិពេញ ២ ម៉ោងនិង ៧ នាទី គឺនិយាយពីតារាចម្រៀងលោក Jimin តែម្តង។ អ្វីដែលហួសចិត្តជាងនេះទៅទៀត មនុស្សជាច្រើនក៏បានរិះគន់ចំពោះរូបរាងរបស់នាងដោយបញ្ជាក់ «ពាក្យអាក្រក់» និងច្រើនទៀត។
ជាចុងក្រោយ Suhyun បានដឹងយ៉ាងច្បាស់ពីការបញ្ចេញមតិ ដោយបាននិយាយពីស្ថានភាពដោយចិត្តត្រជាក់តាមដែលអាចធ្វើទៅបាន ដោយនាងបានសំណូមពរ ហ្វេនរបស់នាង ក៏ដូចជាហ្វេនក្រុមចម្រៀងដទៃ កុំឈ្លោះគ្នា ហើយនាងមិនប្រកាន់នោះទេ ក្នុងការនិយាយពីសិល្បករផ្សេងទៀត នាងអាចនឹងគ្រាន់តែអាចមើលរំលងវាបានពីបញ្ហានេះ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖