ច្បាស់ៗចំៗ ល្បីជាប្រុសក្បត់ សេង មង្គល បកស្រាយ រឿង នីរ័ត្ន និង ចែដាណា(មានវីដេអូ) - TrueID

ច្បាស់ៗចំៗ ល្បីជាប្រុសក្បត់ សេង មង្គល បកស្រាយ រឿង នីរ័ត្ន និង ចែដាណា(មានវីដេអូ)

July 15, 2022

រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនអ្នកលេងបណ្តាញសង្គម ប្រាកដជាបានជ្រាបពី រឿងល្បីទំនាក់ទំនងរបស់ តារាសម្តែងប្រុស សេង មង្គល និងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ដែលគេឯងផ្ទុះការចាប់អារម្មណ៍ខ្លាំង ពិសេសក្រោយពេល រូបលោកក្លាយជា BA របស់ក្រុមហ៊ុន អ្នកនាង ទ្រី ដាណា។

តួយ៉ាង ក្រោយផ្អើលថាជាប្រុសក្បត់ សាវា សុទ្ធចិត្តបោះចោលដៃគូរាប់ឆ្នាំ ស្រវាសេដ្ឋីលុយវាល់លាននោះ តារាប្រុសរូបនេះ ទប់អារម្មណ៍លែងជាប់ក៏ចេញមកLiveបកស្រាយ រឿងពិតពីទំនាក់ទំនងរបស់ រូបលោកនិងកញ្ញា នីរ័ត្ន ព្រមទាំង ទំនាក់ទំនងនឹងអ្នកនាង ទ្រី ដាណា ដើម្បីការពារកិត្តិយសខ្លួន ព្រោះអាចប៉ះពាល់ដល់ការងារ។

ក្នុងនោះ រូបលោកបញ្ជាក់ថា ខ្លួននិងកញ្ញា នីរ័ត្ន ត្រឹមជាមិត្តភក្តិជិតស្និទ តែគ្មានទំនាក់ទំនងលើសពីនេះឡើយ ត្រឹមជាមិត្តរួមការងារ ធ្លាប់Liveរួមគ្នាដើម្បីអាជីពប៉ុណ្ណោះ ចំណែកអ្នកនាង ទ្រី ដាណា វិញ រូបលោកបញ្ជាក់ថា ជាអ្នកមានគុណ ដែលបានផ្តល់ការងារសម្តែងក្នុងMVបទចម្រៀង និងផ្តល់ជាកិត្តិយសឲ្យរូបលោក ក្លាយជាBA គ្មានទំនាក់ទំនងស្នេហានោះឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោក សេង មង្គល
លោក សេង មង្គល
លោក សេង មង្គល
លោក សេង មង្គល
លោក សេង មង្គល និង កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
លោក សេង មង្គល និង កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
លោក សេង មង្គល និងអ្នកនាង ទ្រី ដាណា
លោក សេង មង្គល និងអ្នកនាង ទ្រី ដាណា
វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...