បរទេស៖ ជាការពិតណាស់ បើទោះបីជាពួកគេបានរៀបការអស់រយៈពេលជាង ២ ឆ្នាំហើយក៏ដោយ ក៏បុគ្គលិកលក្ខណៈរបស់គូស្វាមីភរិយា Justin Bieber និង Hailey Baldwin មិនបានផ្លាស់ប្តូរទាល់តែសោះ។ ដោយគូស្វាមីភរិយាហូលីវូដមួយគួរនេះតែងតែចូលចិត្តលេងសើចនិងលេងជាមួយគ្នាធ្វើឱ្យអ្នកគាំទ្រពេលខ្លះអស់សង្ឃឹមជារឿយៗ។
ជាពិសេសតារាចម្រៀងប្រុសរូបនេះ ក៏មានចំណង់ចំណូលចិត្តលេងសើចជាមួយភរិយាគ្រប់ពេលគ្រប់ទីកន្លែងមិនថាក្នុងផ្ទះរហូតដល់ទីសាធារណៈ ដោយគ្មានខ្វល់ពីមជ្ឈដ្ឋានជុំវិញឡើយ។ យ៉ាងណាមិញ ថ្មីៗនេះវាហាក់ដូចជាស្វាមីមួយរូបនេះកាន់តែញៀននឹងការលេងប៉ះទៅលើ Hailey។ ពោល ថ្មីៗនេះរូបភាពដែល Justin Bieber បានចែករំលែកនៅលើទំព័រផ្ទាល់ខ្លួនរបស់លោកក៏បានបង្ហាញឱ្យឃើញផងដែរ។
ជាក់ស្ដែង ក្នុងរូបថតតារាចម្រៀងប្រុសមើលទៅភរិយារបស់លោកដោយស្នាមញញឹមខណៈពេលដែល Hailey ដាក់ជើងរបស់នាង នៅលើភ្លៅរបស់លោកតាមរបៀបជិតស្និទ្ធ។ បើក្រឡេកមើលទៅជាធម្មតាគ្មានបញ្ហាអ្វីទេ ប៉ុន្តែប្រសិនបើអ្នកក្រឡេកមើលយ៉ាងយកចិត្តទុកដាក់អ្នកលេងអ៊ីនធឺណេតអាចមើលឃើញ ដៃម្ខាងរបស់ Justin នៅក្រោមគូទប្រពន្ធរបស់លោក។ គួរបញ្ជាក់ផងដែរថា ជារឿយៗJustin Bieber តែងតែលេងបែបនេះជាមួយភរិយាផងដែរ។
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖kenh14