ថៃ៖ មនុស្សមិនតិចនាក់ ដែលមានកូនចិត្តលួចច្រណែនទៅនឹង ជីវិតដ៏មានសុភមង្គល ក៏ដូចការរស់នៅដ៏សំបូរបែបរបស់ តារាស្រី អ្នកនាង គង់ ចាន់ស្រីមុំ ដែលតែងតែជាទីការចាប់អារម្មណ៍របស់ ក្រសែមហាជន ជាពិសេស អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកតែម្តង។
ក្រឡេកទៅមើល គណនីជាផ្លូវការរបស់អ្នកម្តាយកូនមួយរូបនេះ បានបង្ហោះរូបជាច្រើនសន្លឹក គួរឲ្យទាក់ទាញពីសំណាក់ហ្វេនៗ ទៅនឹង បណ្តុំរូបភាពដំណើរកម្សាន្ត ជាមួយនឹង ជីវិតដ៏អភិជន ដែលបានដើរលេង ទិញរបស់ប្រ៊េនៗ មិនចេះតិច។
ជាក់ស្តែងតាមរយៈរូបភាពទាំងនោះ គេកត់សម្គាល់ថា ជាមួយនឹងខ្លឹមសារដែល តារាស្រីរូបនេះបានរៀបរាប់នោះ ត្រូវបានដឹងថា វានៅសល់ពេលតែ ២០ នាទីដែលនឹងត្រូវឡើងយន្តហោះត្រលប់មកវិញ តែទោះជាយ៉ាងណា ដោយសារចំណង់ចំណូលចិត្ត ចូលចិត្តទិញរបស់ប្រេ៊នៗ រូបនាង ក៏បានព្រលះ ក្នុងការទិញកាបូបបន្ថែមទៀត ហាងនៅព្រលានយន្តហោះតែម្តង។
ក្រោយឃើញបែបនេះ មហាជនបានលើកឡើងថា សល់មិនដល់កន្លះម៉ោង ឡើងជិះយន្តហោះទៅហើយ តែ គង់ ចាន់ស្រីមុំ នៅតែទប់ចិត្តមិនជាប់ គ្រាន់តែដើរកាត់មុខហាងសោះ ក៏ឆ្លៀតដាក់បានថែម ២ ទៅ ៣ បន្ថែមទៀត ដែលធ្វើឲ្យ ហ្វេនៗ ពិតជាកោតសរសើរតែម្តង ទៅនឹង សកម្មភាពបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖