ទីបំផុត Tom Crusie បង្ហាញកម្ពស់ពិតប្រាកដហើយ - TrueID

ទីបំផុត Tom Crusie បង្ហាញកម្ពស់ពិតប្រាកដហើយ

June 10, 2022

បរទេស៖ ថ្មីៗនេះ យោងតាមសារព័ត៌មាន Daily Mail ជាមួយនឹងខ្សែភាពយន្តថ្មី «Top Gun: Maverick» ដែលសម្ដែងដោយ លោក Tom Cruise កំពុងទទួលបានការសរសើរជាច្រើនពីសាធារណជន ដោយសារតែតារាសម្ដែងរូបនេះ មិនស្វែងរកវិធីលាក់ កម្ពស់ដូច ការសម្ដែងជាច្រើននៅក្នុងខ្សែភាពយន្តមុនៗ នោះទេ។

ជាការពិត តារាសម្តែង លោក Tom Cruise ត្រូវបានគេដឹងថា មានកម្ពស់ ១,៧ ម៉ែត្រ ហើយតាមរយៈរឿងមួយនេះ បានធ្វើឲ្យទស្សនិកជន មើលឃើញយ៉ាងច្បាស់ថា តារាប្រុសរូបនេះ មានកម្ពស់ស្មើនឹងតួឯកស្រី នាង Jennifer Connelly ទៀតផង។

យ៉ាងណាមិញ កាលពីមុនៗមក តារាសម្ដែងប្រុសរូបនេះ បានប្រើវិធីជាច្រើន លើកាមេរ៉ា និងរូបភាព ដើម្បីធ្វើឱ្យកម្ពស់ពិតរបស់ខ្លួន មើលមិនឃើញនៅលើកញ្ចក់អេក្រង់។ តែទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការសម្ដែងថ្មីចុងក្រោយបំផុត រូបលោកមិនមានចេតនា លាក់បាំងរឿងនេះទេ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
រូបភាព
រូបភាព
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...