មន្តស្នេហ៍ មិនមែនទាល់តែស៊ិចស៊ីទេ! មើលតែសុខ ស្រីនាង ទោះស្លៀកពាក់បែបនេះ ក៏ទាក់ទាញមិនណយ - TrueID

មន្តស្នេហ៍ មិនមែនទាល់តែស៊ិចស៊ីទេ! មើលតែសុខ ស្រីនាង ទោះស្លៀកពាក់បែបនេះ ក៏ទាក់ទាញមិនណយ

September 10, 2021

ភ្នំពេញ៖ ជាតារាស្រីជើងចាស់ឈរលើវិស័យចំរៀងជាច្រៀងឆ្នាំ មានប្រជាជនមិនតិចទេ​ដែល​បានស្គាល់ សុខ ស្រីនាង ហើយគ្រប់បទចំរៀងទាំងអស់ដែលបានចេញផ្សាយនៅលើទីផ្សារ សុទ្ធសឹងតែទទួលបានការ​គាំទ្រ​ខ្លាំង​ពីសំណាក់មហាជនទាំងស្រីប្រុស។ 

ជាការពិតណាស់ ក្រៅពីទេពកោសល្យគួរឲ្យស្ញើចសរសើរ ក្នុងវិស័យសិល្បៈតាមរយៈទឹកដមសំដៀងដ៏គ្រលួចមានមន្តស្នេហ៍តារាម្នាក់នេះ គឺមានរូបសម្ភស្សស្អាតខ្លាំងផងដែរ មិនចាញ់ក្មេងៗប៉ុន្មាននោះ ដែលធ្វើឲ្យអ្នកគាំទ្រគន់មើលសម្រស់មិនចេះជិនណាយ សោះឡើយ។

ដោយឡែក វ័យកាន់តែជ្រេតែបើមើលទៅសម្រស់តារាចម្រៀងរូបនេះ កាន់តែស្អាតខ្លាំងៗ ជាងមុនច្រើនគួរឲ្យកត់សម្គាល់តែម្តង ដោយលើកនេះ កញ្ញាលេងឈុតរ៉ូចខ្មៅយ៉ាងសមសួនមិនខ្លីពេកក៏មិនវែងពេក ចំណែកមើលទៅទឹកមុខ ក៏ស៊ីជាមួយនឹងសក់ខ្មៅរលោង កាន់តែក្មេងជាងវ័យ ដោយសាច់មុខសខ្ចី រីឯរូបរាង គឺនៅតែតូចច្រឡឹង មិនខុសពីពេលរាល់ដងនោះឡើយ អាចនិយាយបាន កញ្ញាមើលទៅស្អាតប្លែក ជាងពេលមុនមួយកម្រិតទៀតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

សុខ ស្រីនាង 
សុខ ស្រីនាង 
សុខ ស្រីនាង 
សុខ ស្រីនាង 
សុខ ស្រីនាង 
សុខ ស្រីនាង 
សុខ ស្រីនាង 
សុខ ស្រីនាង 
សុខ ស្រីនាង 
សុខ ស្រីនាង 
សុខ ស្រីនាង 
សុខ ស្រីនាង 
ទាក់ទងជាមួយ:
តារាខ្មែរ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...