កុំភ្លេចទៅមើល Idolណ៎ា! ពិធីសម្ពោធរឿង «សួស្តីអ្នកជិតខាង» ធ្វើឡើងនៅល្ងាចនេះ សុទ្ធតែតារាល្បីៗចូលរួម - TrueID

កុំភ្លេចទៅមើល Idolណ៎ា! ពិធីសម្ពោធរឿង «សួស្តីអ្នកជិតខាង» ធ្វើឡើងនៅល្ងាចនេះ សុទ្ធតែតារាល្បីៗចូលរួម

August 22, 2022

ភ្នំពេញ៖ នៅសល់តែ ៣ ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅតែទី ២៥ ខែសីហា ឆ្នាំ ២០២២ ខាងមុខនេះ ខ្សែភាពយន្តបែបស្នេហាបុរសនិងបុរស (Boy Love Series) រឿង «សួស្ដីអ្នកជិតខាង» នឹងត្រូវបញ្ចាំងជាផ្លូវការហើយ នៅតាមបណ្ដាគ្រប់រោងកុនទាំងអស់នៅក្នុងស្រុករបស់យើង។

ដោយឡែក នៅល្ងាចថ្ងៃទី ២២ នេះផងដែរ ក៏ជាពេលដែលត្រូវធ្វើពិធីសម្ពោធរឿង «សួស្ដីអ្នកជិតខាង» ដែលធ្វើឡើងនៅរោងភាពយន្ត Major Cineplex នៅផ្សារទំនើប Aeon Mall Phnom Penh វេលាម៉ោង ៥ល្ងាច ដែលមានការចូលរួមពីសំណាក់បណ្ដាតួអង្គក្នុងរឿងដូចជាលោក នូ ឧសភា វុធ ថុង ធីប តារា ជាពិសេសក៏មានភ្ញៀវតារាកិត្តិយសផ្សេងៗទៀតដូចជា ឆន សុវណ្ណរាជ ទេព បូព្រឹក្ស ជី ដេវីត មាន សូនីតា យក់ ថិតរដ្ឋា ហិន ច័ន្ទនីរ័ត្ន រ៉ូលីន ព្រមទាំងតារាល្បីៗ និង Influencer ជាច្រើនទៀត។ ដូច្នេះ កុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករណា៎!

គួរបញ្ជាក់ថា ខ្សែភាពយន្តរឿង «សួស្ដីអ្នកជិតខាង» នេះ ត្រូវបានផលិតឡើងជាប្រភេទស្នេហាបុរសនិងបុរស ដែលជាការសហការរវាងផលិតកម្ម LD Entertainment និង Dream Team Picture របស់ក្រុមហ៊ុន Mediaload ផងដែរ។ ហើយនេះក៏មិនមែនជារឿងទីមួយ ដែលក្រុមហ៊ុនទាំងពីរបានចាប់ដៃសហការជាមួយគ្នា ពោលគឺ តាមរយៈរឿង «លោកប៉ាមហាកូរ» ក៏ជាការជោគជ័យរវាងក្រុមហ៊ុនទាំងពីរផងដែរ៕

ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ជី ដេវីត
ជី ដេវីត
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
មាន សូនីតា
មាន សូនីតា
រ៉ូលីន
រ៉ូលីន
សយ សេងហួរ
សយ សេងហួរ
ឆាឆា
ឆាឆា
វី ឌីណែត
វី ឌីណែត
Pey Pey Dy
Pey Pey Dy
ផេនខេត 
ផេនខេត 
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...