ភ្នំពេញ៖ តារាចម្រៀងកម្លោះតូច លីម តិចម៉េង បានធ្វើឲ្យមហាជន ជាពិសេសនោះហ្វេន ៗ របស់លោកតែម្តងកាន់តែចូលចិត្ត ស្រលាញ់រូបលោកមួយកម្រិតទៀត ក្រោយវីដេអូមួយរបស់លោក និយាយលេងសើចជាមួយលោកយាយម្នាក់នៅតាមសាធារណៈ។
តាមរយៈការបង្ហោះ ដោយពឹងផ្អែកទៅលើវិដេអូនោះ បានឲ្យដឹងថា រូបលោក កំពុងតែនិយាយលេងសើចជាមួយលោកយាយ ដោយអង្គុយលើដីតែម្តង ថែមទាំង លេងពាក្យសម្តី ដល់ថ្នាក់លោកយាយ មានការសប្បាយ ញញឹមបិតមាត់ជិតតែម្តង។
ក្រោយពីឃើញបែបនេះ មិនសង្ស័យនោះទេ ដែល លោកទទួលបានការគាំទ្រ ពីសំណាក់មហាជន ពីមួយថ្ងៃ ទៅមួយថ្ងៃ ទៅនឹងអត្តចរិត មិនចេះពើតទ្រូង ដាក់ខ្លួនឡើងសាមញ្ញា មិនខ្វល់ឡើយថាខ្លួនជាតារា មិនទៅពិតជាស្ងប់ស្ងែងគួរឲ្យសរសើរពីប្រាកដមែន៕
សូមទស្សនារូបភាពខាងក្រោម៖