ជិះយន្តហោះលុយខ្លួនឯងសោះ Kylie នៅតែត្រូវគេជេររឿង.. - TrueID

ជិះយន្តហោះលុយខ្លួនឯងសោះ Kylie នៅតែត្រូវគេជេររឿង..

July 21, 2022

បរទេស៖ ថ្មីៗនេះ យោងតាមសារព័ត៌មាន Daily Mail ស្រាប់តែបានបង្ហាញថា តារាស្រី Kylie Jenner បែរជាត្រូវបានអ្នកនិយមលេងអ៊ីនធឺណែតជាច្រើន រិះគន់យ៉ាងខ្លាំង ចំពោះការធ្វើដំណើររបស់នាង តាមយន្តហោះ ទៅវិញ។

នៅក្នុងនោះដែរ បានឲ្យដឹងថា ការធ្វើដំណើរតាមរយៈយន្តហោះនេះ គឺមានរយៈពេល ១២ នាទី សម្រាប់ចម្ងាយត្រឹមតែ ជាង ៤០ គីឡូម៉ែត្រតែប៉ុណ្ណោះ ដោយបានជិះយន្តហោះពីទីក្រុង Van Nuys ,Los Angeles ទៅកាន់ទីក្រុង Camarillo, Ventura រដ្ឋកាលីហ្វ័រញ៉ា។ ខណៈដែលមានការលើកឡើងថា ប្រសិនបើតារារូបនេះណធ្វើដំណើរតាមរថយន្តពីផ្ទះរបស់នាងនៅ Hidden Hills ទៅកាន់ Camarillo នោះវានឹងចំណាយពេលត្រឹមតែ ៣៩ នាទីប៉ុណ្ណោះ ប្រសិនបើមិនមានការកកស្ទះចរាចរណ៍។

យ៉ាងណាមិញ អ្នក​ជំនាញក៏​និយាយទៀត​ថា តម្លៃ​ប្រេង​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់ Kylie លើក​នេះ​ត្រូវ​ចំណាយ​ប្រហែល ១៦០០ ដុល្លារ តែបើ​នាង​ប្រើ​យន្តហោះ​ឯកជន តួលេខ​អាចនឹង​ឡើង​ដល់ ៧ ២០០ ដុល្លារថែមទៀត។

ក្នុងនោះដែរ Kylie Jenner ទទួលបានការរិះគន់ជាច្រើន ពីសង្គមអនឡាញ ដោយអ្នកទាំងនោះបានចាត់ទុកនាងថាជា «ឧ.ក្រិ.ដ្ឋ.ជ.នអាកាសធាតុ» សម្រាប់ការប្រើប្រាស់យន្តហោះ ក្នុងការធ្វើដំណើររយៈពេលខ្លី ផងដែរ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Kylie
Kylie
Kylie
Kylie
Kylie
Kylie
Kylie
Kylie
Kylie
Kylie
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...