កម្សាន្ត៖ តារាសម្ដែងស្រីលំដាប់តួឯក Go Ah Ra បានបាត់មុខពីសិល្បៈតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ដែលធ្វើឲ្យទស្សនិកជននឹករលឹកនាងជាខ្លាំង។ ក្រោយពីស្ងាត់ដំណឹង៥ឆ្នាំមក នាងបានត្រលប់មកវិញជាមួយនឹងខ្សែភាពយន្ដថ្មីដោយសម្ដែងជាតួឯកស្រី។
យោងទៅតាមប្រភពព័ត៌មាន កាលពីថ្ងៃទី២០កន្លងទៅនេះ បានឲ្យដឹងថា Go Ah Ra ត្រូវបានជ្រើសរើសជាតួឯកស្រីសម្រាប់ភាពយន្ដភាគថ្មី Sad Tropical។ នៅក្នុងនោះផងដែរ រឿងភាគថ្មីដែល Ah Ra នឹងចូលរួមសម្ដែងនេះក៏ជាការងារសិល្បៈដំបូងរបស់នាងផងដែរ។
យ៉ាងណាមិញនៅក្នុងរឿងភាគថ្មីនេះ មិនទាន់សម្រេចរើសតួឯកប្រុសបាននោះទេ ដោយសារតែ Kim Seon Ho ត្រូវបានគេជ្រើសរើសយកមកសម្ដែងជាតួឯកប្រុសនោះ ត្រូវបានដកចេញព្រោះមានរឿងអាស្រូវ។ ទោះបីយ៉ាងណាក៏ដោយក៏មហាជននៅតែទន្ទឹមរងចាំវត្តមានរបស់ Go Ah Ra ជានិច្ច៕
ប្រភព៖ MyDramaList
.