កូរ៉េខាងត្បូង៖ ថ្មីៗនេះ តារាសម្ដែងស្រី Jang Nara បានចូលរួមកម្មវិធីផ្សាយផ្ទាល់មួយ ដោយនៅក្នុងនោះ នាងបានពាក់អាវធំពីខាងក្រៅ និងខោពណ៌ខ្មៅ និងលេងស្ទាយ៍សក់រួញតិចៗ ដើម្បីបង្កើនសម្រស់ធម្មជាតិរបស់នាង ថែមទៀត។
ដោយឡែក ជាមួយនឹងស្ទាយ៍បែបនេះ Jang Nara ពិតជាបានបង្ហាញនូវសម្រស់ដ៏ទាក់ទាញ ទោះបីជានាងបានឈាន ចូលវ័យ ៤០ ឆ្នាំក៏ដោយ ក៏រូបនាង នៅតែអាចរក្សាបានមុខមាត់ដ៏ក្មេងជាងវ័យ គួរឱ្យសរសើរ និងស្ទើរតែដូចជានារី ដែលមានវ័យទើបតែ ២០ ឆ្នាំជាង តែប៉ុណ្ណោះ។
យ៉ាងណាមិញ ចំពោះការបង្ហាញសម្រស់ដ៏លេចធ្លោនេះ នៅតែមានមនុស្សចំនួនបានលើកឡើងពីភាពចាស់ ស្នាមជ្រីវជ្រួញនៅត្រង់កន្លែងមួយចំនួន របស់នាង ខណៈពេលដែល មានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើន បានសរសើរ និងផ្ដល់ការពេញចិត្តយ៉ាងខ្លាំង ទៅលើសម្រស់ដ៏ផ្អែមល្ហែមរបស់ Jang Nara ផងដែរ។
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖