ថៃ៖ គឺជាបញ្ហាដែលត្រូវបានគេលើកឡើងសាជាថ្មី សម្រាប់តារាស្រី Kwan Usamanee បន្ទាប់ពីបានទម្លាយអាថ៌កំបាំងនៃសម្រស់ក្នុងវ័យ៣៤ឆ្នាំ ថានាងស្អាតបែបធម្មជាតិ ដោយគ្មានការចាក់ Filler-Botox អ្វីនោះទេ ហើយភាពស្រស់ស្អាតបែបធម្មជាតិ គឺបានមកពីឪពុកម្តាយបានបង្កើតរបស់នាង ផ្ទាល់តែម្ដង។
តែទោះជាយ៉ាង ភាពស្រស់ស្អាតរបស់នាង ដែលត្រូវបានអះអាងបែបនេះ តែនៅតែមានមនុស្សជាច្រើន ហាក់មិនជឿ ព្រមទាំងឆ្ងល់ថាហេតុអ្វីបានជាមុខ របស់ Kwan ប្រែប្រួលខុសពីអតីតកាល ទៀតផង។
យ៉ាងណាមិញ ជារឿងថ្មីចុងក្រោយនេះ ស្រាប់តែមាន គ្រូពេទ្យម្នាក់ ឈ្មោះ Aum Irawat ដែលជាវេជ្ជបណ្ឌិតដ៏ល្បីមួយរូប បានចេញមកបញ្ជាក់ថា មុខរបស់ Kwan Usamanee គឺដូចអ្វីដែលបានលើកឡើង ក្នុងកិច្ចសម្ភាសន៍។
ក្នុងនោះដែរ គ្រូពេទ្យរូបនេះ បានលើកឡើងថា៖
យ៉ាងណាមិញ គ្រូពេទ្យរូបនេះ ក៏បានបន្ថែមថា នេះអាចប្រហែល មកពីបច្ចេកទេសតុបតែងមុខ ការលាបបបូរមាត់ ឬទម្ងន់ និន្នាការម៉ូដ និងការផ្លាស់ប្តូរអាយុ ក៏អាចធ្វើឱ្យមុខមនុស្សផ្លាស់ប្តូរ ដោយមិនចាំបាច់ចាក់អ្វីទាំងអស់ ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖