ផ្ទុះចម្រូងចម្រាស តើ Jang Wonyoung ជាជនជាតិចិនមែនទេ? - TrueID

ផ្ទុះចម្រូងចម្រាស តើ Jang Wonyoung ជាជនជាតិចិនមែនទេ?

May 13, 2022

កម្សាន្ត ÷ កាលពីថ្ងៃទី ១២ ខែឧសភា Wonyoung បានបង្កភាពចលាចលនៅក្នុងសហគមន៍អនឡាញ K-pop បន្ទាប់ពី អត្ថបទមួយ បានបង្ហាញពីអាសយដ្ឋានផ្ទះដែលគេចោទប្រកាន់របស់ Wonyoung ត្រូវបានបង្ហោះ។

Jang Wonyoung
Jang Wonyoung

ការបង្ហោះដែលមានចំណងជើងថា «ផ្ទះឪពុកម្តាយរបស់ Jang Wonyoung អស្ចារ្យណាស់» ដោយមានអាសយដ្ឋានផ្ទះរបស់តារាស្រីរូបនេះ រួមជាមួយនឹងឈ្មោះឪពុករបស់នាងដែលត្រូវបានសរសេរជាភាសាចិនផងដែរ មិនតែប៉ុណ្ណោះគេក៏បានភស្តុតាង ដែលហាក់ដូចជាច្បាប់ចម្លងចុះបញ្ជីអចលនទ្រព្យរបស់ Jang Wonyoung ថែមទៀត។

Jang Wonyoung
Jang Wonyoung

ដោយសារតែការបែកធ្លាយព័ត៌មានផ្ទាល់ខ្លួននេះ ម្ចាស់បទ «LOVE DIVE» ប្រឈមមុខនឹងមន្ទិលពីអ្នកលេងអ៊ីនធើណែតជាច្រើន ខណៈពេលដែលកំពុងស្វែងរកព័ត៌មានបន្ថែមអំពីនាង ក្រោយនេះជាលើកដំបូងនាងត្រូវបានជាប់ពាក់ព័ន្ធក្នុងរឿងចម្រូងចម្រាស អំពីសញ្ជាតិនៅពេលដែលអ្នកនិយមលេងអ៊ីនធើណែតចាប់អារម្មណ៍ឃើញថា ឈ្មោះជាភាសាអង់គ្លេសរបស់នាង Jang Won Young នៅលើគេហទំព័រ «Produce 48» ត្រូវបានសរសេរថា Chang Yuang Ying

Jang Wonyoung
Jang Wonyoung

ជាពិសេស អ្វីដែលពង្រឹងពាក្យចចាមអារ៉ាមនៅពេលនោះ គឺព័ត៌មានដែលថា ឪពុករបស់ Jang ពិតជាជនជាតិកូរ៉េដើមកំណើតតៃវ៉ាន់ ហើយម្តាយរបស់នាងពិតជាជនជាតិតៃវ៉ាន់ ដែលបង្កើតគ្រួសាររបស់ពួកគេ Hwagyo ដែលជាជនអន្តោប្រវេសន៍តៃវ៉ាន់-កូរ៉េ យ៉ាងណានៅពេលដែលមានភាពចម្រូងចម្រាសកើតឡើង ក្រុមការងារផលិតកម្មបានផ្លាស់ប្តូរអក្សរអង់គ្លេសរបស់ Jang Wonyoung ទៅជា JANG WON YOUNG ហើយភ្នាក់ងាររបស់នាង Starship Entertainment មិនបានផ្តល់ការពន្យល់ទេ៕

ប្រភព: Kpopstarz 

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...