ប្លែកខ្លាំងពេល Jungyeon ក្រុម TWICE សម្រកទម្ងន់បាន៨គីឡូ - TrueID

ប្លែកខ្លាំងពេល Jungyeon ក្រុម TWICE សម្រកទម្ងន់បាន៨គីឡូ

June 14, 2021

កូរ៉េខាងត្បូង៖ កាលពីខែតុលាកន្លងទៅនេះផលិតកម្ម JYP Entertainment បានប្រកាសពី Jungyeon នៃសមាជិកក្រុមចម្រៀង​ TWICE ថារូបនាងមានបញ្ហាសុខភាពមួយចំនួន បានធ្វើឲ្យអ្នកគាំទ្រមានព្រួយបារម្ភជាខ្លាំង ក៏ដូចជាបានជូនពរឲ្យនាងឆាប់ជាសះស្បើយផងដែរ។

យ៉ាងណាមិញ តារាស្រីរូបនេះបានធ្វើឱ្យមហាជន ក៏ដូចជាហ្វេនៗរបស់នាង មានការភ្ញាក់ផ្អើល ដោយរូបនាងបានចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់កាលពីដើមឆ្នាំនេះ ដោយគេសង្កេតឃើញថា នាងហាក់បីដូចជាឡើងទម្ងន់បន្តិច ដោយសារតែលេបថ្នាំជាប្រចាំថ្ងៃ ក្នុងការព្យាបាល។ 

ទោះជាយ៉ាងណាមិញ កាលពីថ្ងៃទី ៩ ខែមិថុនាក្រុមចម្រៀងដ៏មានប្រជាប្រិយភាពមួយនេះ បានធ្វើការវិលត្រឡប់របស់ពួកគេ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងផងដែរ នៃបទម្រៀង និងស្ទាយ៍បែបរដូវក្តៅ ជាមួយបទភ្លេងយ៉ាងពិរោះ បានធ្វើឲ្យក្រុម TWICE ទាក់ទាញថែមមួយកម្រិតទៀត។

តួយ៉ាងបន្ទាប់ពីការចេញផ្សាយអាល់ប៊ុមខ្នាតតូចទី ១០ របស់ពួកគេ វាត្រូវបានគេរាយការណ៍ថាសមាជិកក្រុម TWICE តារាស្រី Jungyeon បានប្រមូលចំណាប់អារម្មណ៍ខ្លាំងជាងគេ ដោយរូបនាង ត្រូវបានមើលឃើញថា មានសភាពរូបរាង ស្គមជាងមុន។

បន្ថែមពីនេះ ជាការឆ្លើយតបនោះ ខាងភ្នាក់ងាររបស់ក្រុមចម្រៀងនារីមួយនេះ JYP Entertainment បានទម្លាយប្រាប់ថា សម្រាប់ក្នុងការ វិលត្រឡប់មកវិញលើកនេះ Jungyeon បានសម្រកទម្ងន់ដល់ទៅ ៨ គីឡូក្រាម ជាហេតុឲ្យនាងមានរូបរាងស្លឹមជាងមុនដូច្នេះដែរ៕

ប្រភព៖ allkpop

សូមទស្សនារូបភាពខាងក្រោម៖

Jungyeon កាលនៅឡើងគីឡូ
Jungyeon កាលនៅឡើងគីឡូ
Jungyeon កាលនៅឡើងគីឡូ
Jungyeon កាលនៅឡើងគីឡូ
Jungyeon កាលនៅឡើងគីឡូ
Jungyeon កាលនៅឡើងគីឡូ
Jungyeon បានសម្រកអស់ ៨គីឡូ
Jungyeon បានសម្រកអស់ ៨គីឡូ
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...