បរទេស៖ ថ្មីៗនេះ តារាសម្ដែងស្រីហូលីវូដ Angelina Jolie និងកូនស្រីចិញ្ចឹមរបស់នាង Zahara បានទៅកម្មវិធីពិព័រណ៍សិល្បៈ ដោយនៅក្នុងនោះ រូបភាពដែលថតបាន បានបង្ហាញពីការតុបតែខ្លួនដ៏គួរឲ្យចាប់អារម្មណ៍ពីតារាសម្តែងស្រី រូបនេះ ជាមួយនឹងអាវវែង កាន់កាបូប និងពាក់ម៉ាស់បិទមុខ ថែមទៀតផង។
តែទោះជាយ៉ាងណា តាមរយៈរូបភាពទាំងនោះ បានធ្វើឲ្យមនុស្សជាច្រើនមើលឃើញថា អ្នកគ្រប់គ្នាដែលនៅជុំវិញខ្លួនបានតុបតែងខ្លួនត្រឹមតែស្លៀកសម្លៀកបំពាក់ស្តើងៗតែប៉ុណ្ណោះដែលសាកសមទៅនឹងអាកាសធាតុ ប៉ុន្តែ តារាស្រី Angelina Jolie ស្លៀកពាក់សម្លៀកបំពាក់ដូចនៅរដូវរងា និងត្រូវបានគេសង្ស័យថាមានបញ្ហាសុខភាពដោយតែងតែពាក់អាវធំទោះបីជាវាមិនត្រជាក់ក៏ដោយ។
យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេ ដែល Angelina Jolie ត្រូវបានចោទសួរអំពីបញ្ហានេះ ដែលជាព័ត៌មានលម្អិតមួយ ដែលធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតជាច្រើន ជឿជាក់ថា រូបនាងពិតជាមានបញ្ហាសុខភាពបន្ទាប់ពីធ្វើការយកចេញនូវក្រពេញទឹកដោះ និងអូវែ និងបានបង្ហាញក្ដីបារម្ភក៏ដូចជាចង់ឲ្យនាងថែរក្សាសុខភាពឲ្យបានល្អ ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖