ជីវិតចុងក្រោយរបស់អាយដល Joey Wong ដែលជាប់ឈ្មោះជាស្រីស្អាតខ្លាំង ពេលនេះ ចេញសុំសីល​ លាចាកស្នេហា - TrueID

ជីវិតចុងក្រោយរបស់អាយដល Joey Wong ដែលជាប់ឈ្មោះជាស្រីស្អាតខ្លាំង ពេលនេះ ចេញសុំសីល​ លាចាកស្នេហា

August 23, 2022

បរទេស៖ អាចនិយាយបានថា តារាស្រីតៃវ៉ាន់ Joey Wong គឺជាតារាសម្ដែងដ៏មានប្រជាប្រិយភាពមួយរូប ដែលទទួលបានការគាំទ្រជាច្រើន តាមរយៈការចូលរួមសម្ដែងនៅក្នុងរឿងភាគល្បីៗ ព្រមជាមួយនឹងរូបសម្រស់ស្រស់សោភាដែលអ្នកណាៗក៏មានការពេញចិត្ត នៅក្នុងពេលចូលប្រឡូកក្នុងទសវត្ស ៨០។

បើនិយាយពីជីវិតរស់នៅរបស់តារាស្រីរូបនេះវិញ រូបនាងស្រាប់តែបានលាឈប់ពីវិស័យសិល្បៈ ក្នុងឆ្នាំ២០០៤ និងបានទៅរស់នៅឯក្រៅប្រទេសយ៉ាងរីករាយ ដែលធ្វើឲ្យអ្នកគាំទ្រមានការសោកស្ដាយជាខ្លាំង ផងដែរ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ថ្មីៗនេះ តារាស្រី Joey Wong ត្រូវបានមហាជនប្រទះឃើញនៅវិហារសមាធិមួយកន្លែងនៅប្រទេសកាណាដា និងបានតុបតែងខ្លួន ដោយស្លៀកពាក់ដូចជាដូនជី បួងសក់ឡើង បើសូម្បីតែមុខមាត់ក៏មិនបានតុបតែងអ្វីទាំងអស់ ដែលរូបភាពរបស់នាង កំពុងតែទទួលបានការចាប់អារម្មណ៍ រហូតដល់មានមនុស្សជាច្រើននៅតែសរសើរពីសម្រស់ស្រស់ស្អាតរបស់នាង ទៀតផង។ 

យ៉ាងណាមិញ បើយោងតាមការលើកឡើងរបស់ តារាស្រីរូបនេះបានឲ្យដឹងថា រូបនាងបានគិតយ៉ាងច្បាស់ហើយថា ខ្លួននឹងមិនយកស្វាមី​ ព្រមទាំងបានសម្រេចចិត្តរស់នៅយ៉ាងសាមញ្ញនៅប្រទេសកាណាដាយ៉ាងស្ងប់សុខ ខណៈដែលពេលទំនេរនាងក៏ឆ្លៀតមកសុំសមាធិ និងសុំសីល ផងដែរ៕

ប្រភព៖ AMS Infotainment

សូមទស្សនារូបភាពខាងក្រោម៖ 

Joey Wong
Joey Wong
Joey Wong
Joey Wong
Joey Wong
Joey Wong
Joey Wong
Joey Wong
Joey Wong
Joey Wong
Joey Wong
Joey Wong
Joey Wong
Joey Wong
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...