រាជធានីភ្នំពេញ ៖ បើទោះបី ទើបនឹងបោះជំហានចូលក្នុងវិថីសិល្បៈក៏ដោយ ប៉ុន្តែប្រជាប្រិយភាពរបស់ តារាស្រី ហ្វាហ្វា កំពុងវាយលុកទីផ្សារជាខ្លាំង ជាតារាស្រីស៊ិ.ចស៊ី ទទួលការងារថតស្បតពាណិជ្ជកម្ម និងថតរឿងជាច្រើននាពេលបច្ចុប្បន្ននេះ ទន្ទឹមនឹងនោះ រូបនាងក៏កំពុងទទួលការចាប់អារម្មណ៍ខ្លាំង ក្រោយបញ្ចប់ការសម្តែងក្នុងរឿង «ស្នេហាល្ងង់+ល្ងង់» របស់ផលិតកម្មសាស្ត្រា។
តួយ៉ាង ក្រៅពីមានសមត្ថភាពហើយនោះ រូបសម្រស់របស់រូបនាងក៏ទាក់ទាញខ្លាំង ជាពិសេសបន្ទាប់ពីកែកុនដើមទ្រូងរួចរាល់ កាលពីដើមឆ្នាំកន្លងទៅនេះ ជាមួយគ្នានេះ គេកម្របានដឹងណាស់ថា តារាស្រីរូបនេះ នៅមានប្អូនប្រុសម្នាក់ទៀត ដែលមានរូបសម្បត្តិមិនចាញ់គ្នាឡើយ។
ក្រៅពីមានកម្ពស់ខ្ពស់ស្រឡះ មុខមាត់មានប្រជាប្រិយភាព សមជាតារាហើយនោះ ប្អូនប្រុសតារាស្រីរូបនេះ ថែមទាំងរៀនពូកែថែមទៀតផង សព្វថ្ងៃកំពុងសិក្សាថ្នាក់វិស្វករសំណង់ស៊ីវិល នៅសកលវិទ្យាល័យន័រតុន សមជាបងប្អូននឹងគ្នាមែន បងស្រីក៏ស្អាតហើយពូកែ ប្អូនប្រុសក៏មិនណយដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖