ថៃ៖ Nadech គឺជាតារាប្រុសដ៏មានប្រជាប្រិយភាពមួយរូបដែលមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនៗជាច្រើន ព្រោះមិនត្រឹមតែទេពកោសល្យសម្ដែងបានយ៉ាងល្អនោះទេតែលោកក៏មានសមត្ថភាពផ្នែកចម្រៀង ទៀតផង។
ដោយឡែកទន្ទឹមនឹងភាពជោគជ័យមួយនេះ តារាប្រុសរូបនេះ ក៏ធ្លាប់មានបញ្ហាខ្លះៗនៅក្នុងអាជីពលោកផងដែរ ដោយកាលពីថ្មីៗនេះ Nadechបានចេញមកបើកចំហអំពីរឿងរ៉ាវដែលបានកើតឡើងដោយលោកបានបង្ហាញថា លោកធ្លាប់មានអារម្មណ៍ថាមិនសប្បាយចិត្ត នៅពេលកំពុងថត និងមានអារម្មណ៍ថាមិនសូវស្រួលមានភាពតានតឹង រហូតដល់មានរោគសញ្ញាក្រពេញទីរ៉ូអ៊ីតកើនឡើង។ ពិសេសនោះដែរលោកក៏បានបញ្ជាក់ថា កាលពីមុននេះ លោកមិនដែលមានបញ្ហាជាមួយនឹងការថត ឬបុគ្គលិកក្រុមថតទាល់តែសោះដែលបញ្ហាទាំងអស់នេះគឺកើតឡើងពីខ្លួនឯងផ្ទាល់ ផងដែរ។
ម៉្យាងវិញទៀតតារាប្រុសរូបនេះ បានបន្ថែមទៀតថា វាមិនមែនកើតឡើងបន្ទាប់ពីការសម្តែងត្រូវបានបញ្ចប់នោះទេប៉ុន្តែវាបានកើតឡើងក្នុងអំឡុងពេលនៃការសម្ដែងតែម្ដង ដូច្នេះហើយ ត្រូវព្យាយាមមើលពីខ្លួនឯងម្តងទៀតធ្វើសមាធិ និងស្វែងរកសកម្មភាព ដែលធ្វើឱ្យការសម្តែងទៅមុខយ៉ាងរលូន ផងដែរ៕
ប្រភព៖ Khaosod
សូមទស្សនារូបភាពខាងក្រោម៖