កម្សាន្ត ÷ ថ្មីនេះ តារាកូរ៉េល្បីៗជាច្រើន ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍មួយ ដែលរៀបចំឡើងដោយ យីហោគ្រឿងសំអាង «Lancôme» ដែលព្រឹត្តិការណ៍នេះធ្វើឡើងនៅ Itaewon កាលពីថ្ងៃទី ១៨ ខែសីហា កន្លងទៅ។
ក្នុងនោះ តាមរយៈព្រឹត្តិការណ៍មួយនេះ អ្នកចូលរួម និងអ្នកទស្សនាជាច្រើនអាចទទួលបានបទពិសោធន៍ពី «Advanced Genifique» របស់ Lancome និងសេវាកម្មវិនិច្ឆ័យរោគស្បែក ប្រកបដោយភាពច្នៃប្រឌិត អ្វីដែលកាន់តែពិសេសនោះគឺ ឯកអគ្គរដ្ឋទូត Lancome Suzy ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។
យ៉ាងណាមិញ ក្រោយតារាស្រីរូបនេះបង្ហាញខ្លួន អ្នកនិយមលេងអ៊ីនធើណែតជាច្រើន មានការភ្ញាក់ផ្អើលខ្លាំងមិនធម្មតា ចំពោះសម្រស់របស់ Suzy ខណៈដែលនាងបានអួតនូវរូបរាងដូចតុក្កតា CG ជាមួយនឹងសម្លៀកបំពាក់ពណ៌ខ្មៅ ដែលធ្វើឱ្យអ្នកគាំទ្រគិតថា តារាស្រីរូបនេះពិតជាដូចជាតុក្កតា AI នៅក្នុងហ្គេម៕
ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ÷
ប្រភព : Allkpop