ពិតជាអស្ចារ្យ ព្រះកាយច័ន្ទ និង សុខ និដាណាត់ នឹងធ្វើពិធីការិនីសម្រាប់វគ្គផ្ដាច់ព្រ័ត្រ MPIC - TrueID

ពិតជាអស្ចារ្យ ព្រះកាយច័ន្ទ និង សុខ និដាណាត់ នឹងធ្វើពិធីការិនីសម្រាប់វគ្គផ្ដាច់ព្រ័ត្រ MPIC

July 20, 2022

ភ្នំពេញ៖ ការទន្ទឹងរង់ចាំរបស់ប្រិយមិត្តនឹងមកដល់ ដោយវគ្គប្រកួតផ្ដាច់ព្រ័ត្រពីកម្មវិធី Miss Preteen International Cambodia នឹងចាប់ផ្ដើមធ្វើឡើងនៅថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២២។ ជាមួយគ្នានេះដែរ កម្មវិធីនឹងធ្វើឡើងមានទីតាំងនៅ Aeon Mall សែនសុខហើយកម្មវិធីនឹងចាប់ផ្ដើមនៅម៉ោង ៥:៣០នាទីល្ងាចតទៅ។ 

យ៉ាងណាមិញ អាចនិយាយបានថាកម្មវិធី Miss Preteen International Cambodia ជាកម្មវិធីប្រកួតបវរកញ្ញាដែលទទួលបានប្រជាប្រិយភាពខ្លាំង។ មិនតែប៉ុណ្ណោះ គ្រប់ពេលដែលបង្ហោះរូបពីបេក្ខភាពប្រកួត តែងមានអ្នកតាមដានច្រើនគួរឲ្យកត់សម្គាល់។ ក្នុងនោះដែរ នៅថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត្រ ពីកម្មវិធីបានអញ្ជើញកញ្ញា​ ព្រះកាយច័ន្ទ និង កញ្ញា សុខ និដាណាត់ ធ្វើជាពិធីការិនីផងដែរ។ 

គួរបញ្ជាក់ផងដែរថា កញ្ញា ព្រះកាយច័ន្ទ ជាតារាសម្ដែង និងពិធីការិនីដ៏ល្បីល្បាញម្នាក់នាពេលបច្ចុប្បន្ន ហើយចំណែកកញ្ញា សុខ និដាណាត់ នាងក៏ជាម្ចាស់មកុដ Miss Teen International Cambodia 2022 ផងដែរ។ រង់ចាំមើលនៅថ្ងៃស្អែកទាំងអស់គ្នា ថាតើបេក្ខនារីរូបណានឹងក្លាយជាម្ចាស់មកុដដំបូងគេប្រចាំកម្មវិធី Miss Preteen International Cambodia៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ព្រះកាយច័ន្ទ 
កញ្ញា ព្រះកាយច័ន្ទ 
កញ្ញា ព្រះកាយច័ន្ទ 
កញ្ញា ព្រះកាយច័ន្ទ 
កញ្ញា សុខ និដាណាត់ 
កញ្ញា សុខ និដាណាត់ 
កញ្ញា សុខ និដាណាត់ 
កញ្ញា សុខ និដាណាត់ 
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...