មកស្គាល់ តារាស្រីក្នុងវិស័យ K-Pop ចាប់ពីអាយុ៣០ដល់ ៥០ឆ្នាំ មើលច្រឡំអាយុ២០ - TrueID

មកស្គាល់ តារាស្រីក្នុងវិស័យ K-Pop ចាប់ពីអាយុ៣០ដល់ ៥០ឆ្នាំ មើលច្រឡំអាយុ២០

July 23, 2022

កម្សាន្ត ÷ អាយុនៅក្នុង K-Pop តែងតែដើរតួយ៉ាងសំខាន់ ក្នុងការសម្រេចចិត្តជោគវាសនា នៃអាជីពរបស់តារា ខណៈដែលមានភាពតឹងតែងនៅក្នុងឧស្សាហកម្មនេះ ធ្វើឲ្យកម្រនឹងជួបសិល្បករបង្ហាញខ្លួនដំបូង ដែលមានអាយុលើសពី ១៨ ឬ ១៩ ឆ្នាំ។

តែមានកត្តាជាច្រើន នៅពីក្រោយនិន្នាការឧស្សាហកម្មកម្សាន្តនេះ ដូចជាភាពងាយស្រួលនៃការបណ្តុះបណ្តាល និងភាពងាយស្រួលសម្រាប់ទស្សនិកជនវ័យក្មេង ធ្វើឲ្យភាពលំអៀងតាមអាយុនេះ ប៉ះពាល់ដល់តារាទាំងអស់នោះ វាពិតជាធ្ងន់ធ្ងរណាស់ ចំពោះអាជីពរបស់តារាស្រី។

ថ្វីត្បិតតែមានការបរាជ័យច្រើនយ៉ាងណាក្តី ប៉ុន្តែក៏មានតារាស្រីជាច្រើនរូប ដែលទទួលបានជោគជ័យ ក្នុងការប្រជែងក្នុងវិស័យ K-Pop និងបន្តធ្វើឱ្យកក្រើកអាជីពរបស់ពួកគេ ទោះជាពួកគេពេលនេះមានអាយុច្រើនក្តី តែសមត្ថភាពរបស់ពួកគេគឺពិតជាអស្ចារ្យ និងសម្រស់នៅតែក្មេងវ័យ។

ចង់ដឹងថាមានតារាស្រីរូបណាខ្លះ សូមទស្សនារូបភាពខាងក្រោម ÷ 

១. Irene កើត​ក្នុង​ឆ្នាំ ១៩៩១ បច្ចុប្បន្ន​មាន​អាយុ ៣១ ឆ្នាំ ជាអ្នកដឹកនាំ ក្រុម Red Velvet ។

Irene
Irene

២. Solar គឺជាអ្នកដឹកនាំក្រុម MAMAMOO ដែលមានអាយុ ៣១ ឆ្នាំ ដូចគ្នា។

Solar
Solar

៣. Hyolyn សមាជិកក្រុម SISTAR អាយុ ៣២ឆ្នាំ។

Hyolyn
Hyolyn

៤. ក្រុម Brave Girls មានសមាជិកបីនាក់ក្នុងវ័យ ៣០ ឆ្នាំ និងម្នាក់អាយុ ២៩ ឆ្នាំ។

Brave Girls 
Brave Girls 

៥. CL មេក្រុម 2NE1 អាយុ ៣១ ឆ្នាំ។

CL
CL

៦. BoA ជាផ្នែកមួយនៃក្រុម Super Group ដែលមានឈ្មោះថា Got The Beat បច្ចុប្បន្នមានអាយុ ៣៥ឆ្នាំ។

BoA
BoA

៧. Lee Hyori ចាប់ផ្តើមអាជីពរបស់នាង នៅក្នុងក្រុមនារី Fin KL ហើយក៏ផ្នែកមួយនៃក្រុមគម្រោង ដែលមានឈ្មោះថា Refund Sisters បច្ចុប្បន្នអាយុ ៤៣ ឆ្នាំ។

Lee Hyori
Lee Hyori

៨. Um Jung Hwa ត្រូវបានគេស្គាល់សម្រាប់ទាំងអាជីពតន្ត្រី និងតារាសម្ដែង បច្ចុប្បន្នអាយុ ៥២ឆ្នាំ៕

Um Jung Hwa 
Um Jung Hwa 

ប្រភព: Koreaboo 

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...