ចិន៖ ពិតណាស់ Angela Baby តែងមានឥទ្ធិពលលើយុវវ័យជាញឹកញាប់ ទាក់ទងនឹងការស្លៀកសម្លៀកបំពាក់ពេលចូលរួមកម្មវិធីនានា ។ ប៉ុន្តែថ្មីៗនេះ ភរិយារបស់ Huang Xiaoming បានទាក់ទាញភ្នែកទាំងអស់ នៅពេលបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Phi Dang Night ព្រឹត្តិការណ៍ដើម្បីចាប់ផ្តើមថ្ងៃឯកត្តជន 11/11 ដែលធ្វើឡើងនៅទីក្រុងសៀងហៃ ប្រទេសចិន។
ជាមួយគ្នានេះ Angela Baby ក៏បញ្ចេញពន្លឺនៃសម្រស់នាង នៅលើឆាកយ៉ាងចែងចាំង ក្នុងរ៉ូបផ្កាបិទស្មាពី collection Elie Saab's Resort 2022 ដែលសម្រស់របស់នាង បានផ្ទុះឡើង ហើយក្លាយជាចំណុចលេចធ្លោនៃព្រឹត្តិការណ៍រាត្រីនោះ ។ ក្នុងនោះផងដែរ សម្រស់ដ៏កាចសាហាវលេចធ្លោ ក្នុងការរចនានេះ ប៉ុន្តែរាងស្គមស្តើងពេករបស់ Angela Baby ធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភយ៉ាងខ្លាំង។ ដោយ នៅពេលដែលនាងបង្ហាញដៃ និងស្មារបស់នាងជាមួយនឹងឈុតនេះ ហាក់មើលទៅគ្មានសាច់ឈាមសោះ ដូចសល់តែស្បែកដណ្ដប់ឆ្អឹង។
អាចនិយាយបានថា រាងកាយ ស្គមស្គាំងបែបនេះ មើលទៅដូចជាវាហៀបនឹងរលំ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងទម្ងន់មិនស្ថិតស្ថេររបស់ភាពស្រស់ស្អាតរបស់ Angela Baby ។ យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេ ដែលតារារូបនេះ បង្កក្តីបារម្ភ ព្រោះមុននោះ Angela Baby បានបង្ហាញរាងដ៏ស្រឡូនស្គមរបស់នាង ម្តងហើយម្តងទៀត ដោយមានរាងស្គមបន្តិច បូករួមនឹងសម្ពាធនៃការតមអាហារដើម្បីរក្សារាងឲ្យសម តារាស្រីរូបនេះតែងតែជាប់ចំណាត់ថ្នាក់ជាតារាស្រីដែលមានទម្ងន់តិចបំផុតនៅ Cbiz៕
ប្រភព៖ kenh14.
សូមទស្សនារូបភាពខាងក្រោម៖