តំណែង ជាអ្នកមានជាងគេរបស់ មហាសេដ្ឋី Elon musk ត្រូវបានធ្លា..ក់ - TrueID

តំណែង ជាអ្នកមានជាងគេរបស់ មហាសេដ្ឋី Elon musk ត្រូវបានធ្លា..ក់

December 9, 2022

បរទេស៖ ថ្មីៗនេះ កំពុងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍នឹងរឿងរបស់ មហាសេដ្ឋី លោក Elon Musk ដែលត្រូវបានគេរាយណ៍មកថា លោកលែងជាអ្នកដែលមានជាងគេលើលោកទៀតហើយ ក្រោយពី នាយកប្រតិបត្តិរបស់ក្រុមហ៊ុន LV(Louis Vuitton) បានដណ្ដើមយកតំណែង មហាសេដ្ឋីរូបនេះ។

ក្នុងនោះដែរ តាមរយៈសារព័ត៌មាន CNN បានបង្ហាញថា លោក Elon Musk បានធ្លាក់ទៅចំណាត់ថ្នាក់លេខ ២ ក្នុងបញ្ជី «Real-Time Billionaires» របស់ Forbes ដោយដាក់ CEO Twitter និង Tesla រូបនេះ នៅពីក្រោយ Bernard Arnault ដែលជានាយកប្រតិបត្តិនៃម៉ាកប្រណីតបារាំង LVMH ដែលជាក្រុមហ៊ុនផលិតទំនិញប្រណីត Louis Vuitton និង Hennessy cognac ។

ហើយ ឥឡូវនេះ Forbes ក៏បានកំណត់ទ្រព្យសម្បត្តិរបស់ លោក Elon Musk មកត្រឹម ១៨៣,៦ ពាន់លានដុល្លារ ដែលទាបជាងទ្រព្យសម្បត្តិរបស់ Arnault បន្តិច ដែលមានការប៉ាន់ស្មានថា មានចំនួន ១៨៦,២ ពាន់លានដុល្លារ៕

ប្រភព៖ Ebook Cambodia, CNN

សូមទស្សនារូបភាពខាងក្រោម៖ 

Elon Musk
Elon Musk
Elon Musk
Elon Musk
Elon Musk
Elon Musk
Elon Musk
Elon Musk
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...