ថៃ៖ ពិតជារឿងដ៏គួរឲ្យរំភើបដែលបវរកញ្ញាវ័យក្មេងកម្ពុជា ឃឿន ប៉ូលីកា បានប្រកួតយកឈ្នះមកុដឯកពីកម្មវិធីលំដាប់ថ្នាក់អន្តរជាតិMiss Preteen Junior Idol World 2023 ដែលបានធ្វើឡើងនៅឯប្រទេសថៃ។
យ៉ាងណាមិញ អំឡុងពេលប្រកួតលើឆាក Miss Preteen International 2023 ឃឿន ប៉ូលីកា នាងពិតជាបានតាំងចិត្ត ខិតខំប្រឹងប្រែងបង្ហាញសមត្ថភាពអស់ពីកម្លាំងកាយចិត្ត រហូតអាចឲ្យនាងទទួលបានលទ្ធផលជាទីគាប់ចិត្តបានយ៉ាងដូច្នេះ។
គួរបញ្ជាក់ផងដែរថា ឃឿន ប៉ូលីកា ជាបវរកញ្ញាវ័យក្មេងកម្ពុជាដំបូងគេបង្អស់ ដែលបានឈ្នះមកុដ Miss Preteen Junior Idol World 2023 ដែលទើបតែមានវ័យ១៤ឆ្នាំប៉ុណ្ណោះ។ លទ្ធផលដែលនឹកស្មានមិនដលល់នេះ បានធ្វើឲ្យមហាជន មានមោទនភាពលើរូបនាងគ្រប់ៗគ្នា ខណៈអាចយកឈ្នះក្លាយជាម្ចាស់ជ័យលាភីឯកដូច្នេះ៕
សូមទស្សនារូបភាពខាងក្រោម៖