កម្សាន្ត ÷ កាលពីខែមករា Park Shin Hye បានរៀបការជាមួយមិត្តប្រុសយូរអង្វែងរបស់នាង Choi Tae Joon ហើយគូស្នេហ៍មួយគូនេះកំពុងទន្ទឹងរង់ចាំកូនរបស់ពួកគេ ក្នុងខែមិថុនានេះផងដែរ។
សម្រាប់ពេលនេះ Park Shin Hye កំពុងតែរីករាយនឹងអាពាហ៍ពិពាហ៍ដ៏ល្អឥតខ្ចោះ ជាមួយនឹងស្វាមីដែលយកចិត្តទុកដាក់ និងជាក្មេកដ៏មានចិត្តល្អ ហើយយោងតាមអ្នកខាងក្នុងឧស្សាហកម្ម Park Shin Hye និង Choi Tae Joon កំពុងរស់នៅក្នុងផ្ទះល្វែងដ៏ប្រណិតមួយ ដែលជាអំណោយពីឪពុកម្តាយរបស់តារាសម្តែងប្រុស។
ពួកគេក៏បានទម្លាយថា ផ្ទះល្វែងដ៏ថ្លៃមួយនេះត្រូវបានផ្ទេរទៅឱ្យកម្មសិទ្ធិរបស់ប្តីប្រពន្ធមួយគូនេះ បន្ទាប់ពីត្រូវបាន ម្តាយក្មេករបស់ Shin Hye បង់ប្រាក់អស់ទាំងស្រុង លើសពីនេះ ឪពុកម្តាយក្មេកបានចាត់ទុក Shin Hye ដូចជាកូនរបស់គេ ដោយមិនត្រឹមតែផ្តល់ផ្ទះដល់តារាស្រីរូបនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមើលថែនាងយ៉ាងខ្លាំង អំឡុងពេលមានផ្ទៃពោះផងដែរ៕
ប្រភព: Kbizoom