ចិន៖ ថ្មីៗនេះ អ្នកជំនួញល្បីឈ្មោះ លោក Wang Xiaofei ដែលត្រូវបានគេស្គាល់ថា ជាអតីតស្វាមីតារាស្រី Barbie Hsu បានប្តឹ.ងលើបុគ្គលម្នាក់ដែលបានចោទប្រកាន់លើរូបលោក ថាបានណាត់ជួប និងបង្ខំគូស្នេហ៍ឱ្យរំ.លូ.តកូន ។
ក្នុងនោះដែរ យោងតាមសារព័ត៌មានមួយ បានបង្ហាញថា ពាណិជ្ជកររូបនេះ បានប្រគល់ឱ្យអង្គភាពច្បាប់មួយ នៅចិនដីគោក ដើម្បីប្តឹងទៅលើ Paparazzi ម្នាក់ ក្រោមហេតុផល ដែលបានធ្វើឱ្យរូបលោកខូ.ចកិត្តិយស និងមុខមាត់។
គួររំឮកផងដែរថា កាលពីដើមខែមិថុនាកន្លងទៅ Paparazzi រូបនេះ បានផ្តល់រូបថតជាច្រើនសន្លឹកទុកជាភស្តុតាង ដោយបានចោ.ទ.ប្រកាន់ លោក Wang Xiaofei ថាមានគូស្នេហ៍ច្រើន ពេញមួយឆ្នាំ ២០២១ ហើយថែមទាំងបានបង្ខំឱ្យគូស្នេហ៍ម្នាក់ រំ.លូ.តកូនទៀតផង ដែលនេះគឺជាពេលដែលរូបលោក និងអតីតភរិយា មិនទាន់បានលែងលះគ្នានោះទេ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖