កូរ៉េខាងត្បូង៖ ក្រុមចម្រៀងនារីជំនាន់ថ្មី AESPA ដែលបង្កើតឡើងនៅចុងឆ្នាំ២០២០ របស់ផលិតកម្ម SM entertainment មានសមាជិក៤នាក់ បាននិយាយអំពីរឿងមួយដែលធ្វើឲ្យពួកគេអស់សំណើចខ្លាំង។
យោងទៅតាមគណនី YouTube មួយដែលបានបង្ហោះវីដេអូរបស់ក្រុមនារី AESPA ទាក់ទងនឹងការផ្សព្វផ្សាយបទចម្រៀងថ្មីរបស់ពួកគេដែលមានចំណងជើងថា "Next Level"។ ក្នុងនោះផងដែរសមាជិកក្រុម AESPA ក៏បាននិយាយពីរឿងមួយដែលមុនពួកគេមានមុខចូលសិល្បៈ ដោយរឿងនេះទាក់ទងនឹងខាងផលិតកម្ម SM ដើរស្វែងរកអ្នកដែលមានសមត្ថភាពឲ្យចូលហ្វឹកហាត់ក្នុងផលិតកម្ម ដោយពេលនោះ Karina ដែលជាមេក្រុមបាននិយាយថា÷ "ខ្ញុំពិតជាចង់សុំទោសណាស់ដែលនិយាយពាក្យនេះ ប៉ុន្តែនៅពេលដែលខាងផលិតកម្ម SM ព្យាយាមមកសាកសួរពួកយើង វាហាក់បីដូចជាពួកគេមិនមែនជាបុគ្គលិករបស់ SM អ៊ីចឹង"។
យ៉ាងណាមិញ ពេលនោះដែរ Winter ក៏បានបញ្ជាក់ដែរថា "ជាការពិតណាស់! ពួកគេនឹងមិនប្រាប់ថាពួកគេជាអ្នកណា ឬក៏មកពីផលិតកម្មណាទេ ដោយពួកគេនឹងរក្សាវាទុកជាអាថ៌កំបាំងជារៀងរហូត។ Winter ក៏បានបន្តទៀតដែរថា "ដូច្នេះបើមាននរណាម្នាក់ហាក់មើលទៅគួរឲ្យសង្ស័យមកសម្ភាសន៍អ្នកនោះ ពួកគេអាចមកពីខាងផលិតកម្ម SM ហើយ (សើចជុំគ្នា)៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
ប្រភព៖ SBS STAR