ភ្នំពេញ៖ ជាការពិតណាស់ កាលពីថ្ងៃទី០៩ ខែ១០ ឆ្នាំ២០២២ កន្លងទៅថ្មីៗ Youtuber ដែលជាគូដណ្ដឹងនឹងគ្នា លោក ហេង វិសាល និង កញ្ញា ជា ស្រីនា បានដឹកដៃគ្នាចូលរោងភ្ជាប់ពាក្យ បណ្ដាលឲ្យមានការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ពេញបណ្ដាញសង្គម។
យ៉ាងណាមិញ មហាជនមិនដឹងសោះឡើយ ថាគូដណ្ដឹងមួយគូនេះ បានទាក់ទងគ្នា និងចាប់ចិត្តលើគ្នាតាំងពីពេលណានោះ រហូតដល់មានការទម្លាយចេញពីមាត់សមីខ្លួន គឺកញ្ញា ស្រីនា បានបង្ហើបប្រាប់ថា ពួកគេបានលាក់បាំងពីទំនាក់ទំនង អស់រយៈពេលជិត៣ឆ្នាំទៅហើយ។
ដោយឡែក ក្រោយពីប្រកាសចូលរោងភ្ជាប់ពាក្យជាសាធារណៈហើយ ថ្មីៗនេះ លោក ហេង វិសាល ក៏បានបង្ហាញពីអារម្មណ៍របស់ខ្លួនដែលបាន លង់ស្រលាញ់គូដណ្ដឹង ដោយហេតុថា ស្រីនា មានចំណុចជាច្រើនដូចទៅនឹងម្ដាយរបស់លោក គឺ នាង ជាមនុស្សស្លូតត្រង់ អត់ចេះច្រណែន មិនចេះខឹងដោយគ្មានហេតុផល ថែមទាំងផ្តល់ក្តីស្រលាញ់ឲ្យមនុស្សជុំវិញខ្លួន ដោយមិនត្រូវការការតបស្នង ដែលជាហេតុធ្វើឲ្យ ហេង វិសាល បាក់ស្រលាញ់ ស្រីនា ខ្លាំងដល់ថ្នាក់នេះ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖