កម្សាន្ត៖ តារា Kpop ដ៏ល្បីល្បាញ Jisoo ជាឯកអគ្គរដ្ឋទូតលំដាប់ពិភពលោករបស់ផលិតផលម៉ាកល្បី Dior តារាស្រីរូបនេះ បានបង្ហាញតួនាទីជាអ្នកតំណាងរបស់នាងបានយ៉ាងល្អ។ ជាពិសេស Jisoo តែងតែឃើញមុខនៅឯទីស្នាក់ការរបស់ Dior ជាញឹកញាប់ ហើយត្រូវបានគេទទួលស្វាគមន៍យ៉ាងកក់ក្ដៅ។
ចាប់តាំងពី Jisoo ដែលជាសមាជិកក្នុងក្រុម Blackpink បានក្លាយជាអ្នកតំណាងផលិតផលលំដាប់កំពូល Dior នេះមក គេសង្កេតឃើញនាងចេញចូលទីតាំងដើមរបស់ប្រ៊េនមួយនេះ ដែលមានទីតាំងនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំងជាញឹកញាប់។
មិនតែប៉ុណ្ណោះ Jisoo ត្រូវបាន Dior អញ្ចើញឲ្យទៅទស្សនានៅឯកន្លែងផលិតផ្ទាល់របស់គេម្ដងរួចមកហើយកាលពីពេលថ្មីៗកន្លងទៅនេះ។ លើសពីនោះ អ្នកលេងបណ្ដាញសង្គមបានឃើញ Jisoo នៅកន្លែងទស្សនកិច្ចនេះម្ដងទៀត តាមរយៈរូបដែល Dior ផ្ទាល់ជាអ្នកបង្ហោះនៅក្នុងគណនីហ្វេសប៊ុក។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ Jisoo ប្រៀបដូចជាព្រះនាងរបស់ប៊្រេនម៉ាកល្បីនេះអញ្ចឹង រាប់ទាំងការតែងខ្លួនរបស់នាងដែលមួយតួខ្លួនតាំងពីក្បាលដល់ចុងជើងគឺជាផលិតផលដែលជាកាដូពី Dior បន្ថែមពីនោះនាងត្រូវបានគេមើលថែជាពិសេស៕
ប្រភព៖ Dior
សូមទស្សនារបស់ Jisoo ខាងក្រោមដែលត្រូវបាន Dior បង្ហោះក្នុងហ្វេសប៊ុក៖