កម្សាន្ត៖ តារាចម្រៀងទោល Jeon Somi គឺជាតារាស្រីកូនកាត់៣សាសន៍ កាណាដា ហូឡង់និងកូរ៉េ នាងកំពុងតែមានប្រជាប្រិយភាពជាខ្លាំង។ តារាស្រីនេះ មានទេពកោសល្យខ្ពស់នៅក្នុងសិល្បៈ ក្រៅពីអ្នកចម្រៀង នាងអាចរាំបានយ៉ាងល្អនិងសម្ដែងបានទៀតផង។
តារាស្រីវ័យ ២០ឆ្នាំរូបនេះ កំពុងតែបង្វក់ចិត្តយុវវ័យជាខ្លាំងជាមួយនឹងបទចម្រៀងថ្មីរបស់នាងដែលមានចំណងជើងថា Dumb Dumb ។ ជាពិសេសអ្វីដែលមហាជនកំពុងតែចាប់អារម្មណ៍ខ្លាំងនោះគឺ ប្រវត្តិស្នេហាដ៏ឈឺចាប់របស់ Somi ដែលនាងបានសារភាពប្រាប់ដល់អ្នកគាំទ្រឲ្យបានដឹង។
កាលពីប៉ុន្មានថ្ងៃមុន Somi ត្រូវបានអញ្ចើញឲ្យចូលរួមក្នុងកម្មវិធីមួយ បន្ទាប់មកនាងត្រូវបានពិធីករសួរពីរឿងស្នេហា ហើយ Somi នាងបានសារភាពថា៖
ហ្វេនៗនាំគ្នាហួសចិត្ត មិននឹកស្មានថា អាយដលខ្លួន Jeon Somi ទាំងស្អាតទាំងពូកែល្អគ្រប់យ៉ាង បែរមកជួបរឿងបែបនេះសោះ។ ប៉ុន្ដែបើក្រឡេកមកមើលបច្ចុប្បន្នវិញ កុំចង់មកតោង កុំថាឡើយក្បត់ សូម្បីតែឱកាសក៏គ្មានផង៕
ប្រភព៖ K-Pop World