តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញតារាចម្រៀងដ៏ល្បីលោក ខេមរ: សិរីមន្ត បានឈប់ឡានទំនើបម៉ាកrolls-roy នៅអៀបចិញ្ចើមផ្លូវ រួចដើរសម្តៅទៅទិញលៀសហាល របស់អាជីវករមួយកន្លែងនៅព្រៃជ្រូក លើផ្លូវប៉ោយប៉ែត ទៅសៀមរាប។
ជាក់ស្តែងនៅក្នុងវីដេអូនោះ តារាចម្រៀងដ៏ល្បីលោក ខេមរ: សិរីមន្ត បានចុះពីលើឡានទំនើប រួចដើរសម្តៅទៅតួបលក់លៀស ព្រមទាំងបានភ្លក់ និងទិញហើយថែមទាំងសរសើរថាឆ្ងាញ់ថែមទៀតផង។
គួរបញ្ជាក់ផងដែលថា លោក ខេមរ: សិរីមន្ត មិនត្រឹមតែជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូបនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ជាថៅកែរកសុីដីឡូតិ៍ដ៏ជោគជ័យមួយរូបផងដែរ៕
ចង់ឃើញកាន់តែច្បាស់ថែមទៅទៀតនោះ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖